ព្យុះ​ព្រិល​នៅ​រដ្ឋ​តិច​សាស់ ធ្វើឱ្យ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​គ្មាន​អគ្គិសនី​ប្រើ​

ថ្ងៃសុក្រ 19 កុម្ភៈ 2021, 9:12

​រដ្ឋ​តិច​សាស់​សហរដ្ឋអាមេរិក​បាន​រងគ្រោះ​ដោយ​ព្យុះ​ព្រិល​យ៉ាងខ្លាំង​ដ៏​កម្រ​មួយ​បង្កឱ្យមាន​ការកើនឡើង​នូវ​តម្រូវការ​អគ្គិសនី​កាលពី​ថ្ងៃ​ចន្ទ​ដែលជា​ហេតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ចំនួន​ជិត ៣ លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​។​

 

គេហទំព័រ​ក្នុងស្រុក​មួយ​ដែលជា​គេហទំព័រ​ខាង​តាមដាន​ការ​ដាច់​ចរន្តអគ្គិសនី​នេះ​បាន​និយាយថា ប្រជាពលរដ្ឋ​ចំនួន ២ ៨០២ ៩៧៨ នាក់​នៅ​រដ្ឋ​តិច​សាស់​កំពុងតែជួបប្រទះ​ការ​ដាច់​ចរន្តអគ្គិសនី​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​

 

​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន បានប្រកាស​ពី​ភាពអាសន្ន​ដោយ​បើកទ្វារ​ទទួលយក​ជំនួយ​ពី​រដ្ឋ​សហព័ន្ធ​ចំពោះ​រដ្ឋ​តិច​សាស់​ដែល​កំពុងមាន​សីតុណ្ហភាព​ចន្លោះ​ចាប់ពី​កម្រិត​ដក ២ អង្សា​ដល់​ដក ២២ អង្សា​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។​

អាកាសយានដ្ឋាន​អន្តរទ្វីប George Bush នៅ​ទីក្រុង​ហូ​ស្តន់​រដ្ឋ​តិច​សា​ស់បាន​និយាយថា ព្រលានយន្តហោះ​នេះ​បាន​បន្ត​បិទទ្វារ​រហូតដល់​ម៉ោង ១ រសៀល​កាលពី​ថ្ងៃ​ចន្ទ​ចំណែកឯ​ព្រលានយន្តហោះ Hobby នៅ​ទីក្រុង​នេះដែរ​នឹង​ផ្អាក​ប្រតិបត្តិការ​រហូតដល់​យ៉ាងហោចណាស់​នៅ​ថ្ងៃ​អង្គារ​នេះដែរ​ដោយសារតែ​អាកាសធាតុ​មិន​អំណោយផល​។​

 

​ព្យុះ​ព្រិល​នេះ​ក៏បាន​ធ្វើឱ្យប៉ះពាល់​ឧស្សាហកម្ម​ថាមពល​នៅក្នុង​រដ្ឋ​តិច​សាស់​ដែលជា​រដ្ឋ​ផលិត​ប្រេង​ឆៅ​ធំជាងគេ​បំផុត​នៅ​សហរដ្ឋអាមេរិក​ផងដែរ​ដោយបាន​បិទទ្វារ​រោងចក្រ​ចម្រាញ់​ប្រេង និង​បង្ខំ​ឱ្យ​មានការ​រឹតត្បិត​ពី​ប្រតិបត្តិ​ករ​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​។​

 

ក្រៅពី​រដ្ឋ​តិច​សាស់​នេះ​ក៏​នៅមាន​ផ្នែក​ជាច្រើន​នៅ​សហរដ្ឋអាមេរិក​កំពុង​រងគ្រោះ​ដោយ​អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅ​ថ្ងៃ​ឈប់សំរាក​នៃ​ទិវា​ប្រធានាធិបតី​រយៈពេល ៣ ថ្ងៃ​កន្លងមកនេះ​ផងដែរ​៕

 

 

ព្យុះ​ព្រិល​នៅ​រដ្ឋ​តិច​សាស់ ធ្វើឱ្យ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​គ្មាន​អគ្គិសនី​ប្រើ​
ព្យុះ​ព្រិល​នៅ​រដ្ឋ​តិច​សាស់ ធ្វើឱ្យ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​គ្មាន​អគ្គិសនី​ប្រើ​
ព្យុះ​ព្រិល​នៅ​រដ្ឋ​តិច​សាស់ ធ្វើឱ្យ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​គ្មាន​អគ្គិសនី​ប្រើ​
ព្យុះ​ព្រិល​នៅ​រដ្ឋ​តិច​សាស់ ធ្វើឱ្យ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​គ្មាន​អគ្គិសនី​ប្រើ​
ព្យុះ​ព្រិល​នៅ​រដ្ឋ​តិច​សាស់ ធ្វើឱ្យ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​គ្មាន​អគ្គិសនី​ប្រើ​

PLB Banner on article detail