អ្នក​គេចវេះ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ពិន័យ​ពី​១​លាន​ទៅ​៥​លាន​រៀល និង​អ្នកផ្ដើមគំនិត ត្រូវ​ពិន័យ​ពី​១០​លាន​ទៅ​៥០​លាន​រៀល​

ថ្ងៃព្រហស្បតិ៍ 18 កុម្ភៈ 2021, 10:22

​តាម​អនុក្រឹត្យ​លេខ​២៨​អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការកែសម្រួល​មាត្រា​៨ នៃ​អនុក្រឹត្យ​លេខ​១២៩​អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥ ស្ដីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់ និង ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញចូល ត្រង់​មាត្រា​៨​ថ្មី បាន​ចែងថា អ្នកដំណើរ ឬ​ការី​នៃ​យាន​ដឹកជញ្ជូន ដែល​គេចវេះ​មិន​ឲ្យ​ន​មន្ត្រី​ច​ត្តា​ឡី​ស័ក​ធ្វើការ​ត្រួតពិនិត្យ ឬ​មិន​សហការ​ជាមួយនឹង​មន្ត្រី​ច​ត្តា​ឡី​ស័ក ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល ឬ​មិន​បំពេញ​តាម​បែបបទ ដែលមាន​កំណត់​ក្នុង​អនុក្រឹត្យ​លេខ​១២៩​អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥ ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​១​លាន​រៀល ទៅ​៥​លាន​រៀល និង តម្រូវ​ឲ្យ​អនុវត្ត​វិធាន​សុខាភិបាល ។​

 

​មាត្រា​៨​ថ្មី​ដដែល​នេះ បានបញ្ជាក់​បន្ថែមថា ជន​ណា​ដែល​ផ្ដើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ​ជួយ​សម្រួល​ដោយ​ចេតនា ដល់​អ្នកដំណើរ ឬ​ការី​នៃ​យាន​ដឹកជញ្ជូន ឲ្យ​គេច​ចេញពី​ការត្រួតពិនិត្យ ឬ​គេចវេះ​ពី​ការអនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​១០​លាន​រៀល ទៅ​៥០​លាន​រៀល ។​

អ្នក​គេចវេះ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ពិន័យ​ពី​១​លាន​ទៅ​៥​លាន​រៀល និង​អ្នកផ្ដើមគំនិត ត្រូវ​ពិន័យ​ពី​១០​លាន​ទៅ​៥០​លាន​រៀល​

PLB Banner on article detail