រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​សង់ស្ពាន​បេតុង​១​ឆ្លងកាត់​ទន្លេបាសាក់​

ថ្ងៃព្រហស្បតិ៍ 18 កុម្ភៈ 2021, 9:1

​ត្រង់ចំណុច​ស្ពាន​ព្រះមុនីវង្ស ឬ​ហៅ​កាត់​ថា ស្ពាន​ច្បារអំពៅ នាពេល​បច្ចុប្បន្ន​គឺ​ចរាចរណ៍​មានការ​កកស្ទះ​ខ្លាំង ខណៈ​ទិសដៅ​មួយ​នេះ មាន​យានយន្ដ​បើកបរ​ចេញចូល​ឆ្លងកាត់​ច្រើន​។ ទន្ទឹមគ្នា​នឹង​ការកកស្ទះ​នេះ​ផងដែរ នាពេល​ថ្មី​នេះ​មាន​លេចលឺ​ដំណឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បានគ្រោង​នឹង​សាងសង់​ស្ពាន​ថ្មី​មួយទៀត ដោយ​ឆ្លងកាត់​ទន្លេរ​បាសាក់ ដើម្បី​ចូលរួម​ជួយ​កាត់បន្ថយ​ការកកស្ទះ​នាពេល​បច្ចុប្បន្ន​។

 

​ជាមួយគ្នានេះ បើ​យោងតាម​ការចេញផ្សាយ​ពី​ហ្វេ​ស​ប៊ុ​ក​ផេ​ក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ទីតាំង​ដាក់​សាឡាង​ឆ្លងកាត់​ពី​តំបន់​ច្បារអំពៅ​មកកាន់​កោះ​ពេជ្រ ដើម្បី​រំដោះ​ការកកស្ទះ ដែល​សព្វថ្ងៃនេះ​កំពុងតែ​ជួបនឹង​បញ្ហា​ការកកស្ទះ​ចរាចរណ៍ ខ្លាំង​ត្រង់ចំនុច​ស្ពាន​ព្រះមុនីវង្ស (​ស្ពាន​ច្បារអំពៅ ) ហើយ​នាពេល​ឆាប់ៗ​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ស្ថាបនា​ស្ពានបេតុង​មួយ​ខ្សែ​បន្ថែម ឆ្លងកាត់​ទន្លេបាសាក់ ដើម្បី​ធ្វើឱ្យ​លំហូរ​ចរាចរណ៍​ក្នុង​តំបន់​នេះ​ល្អប្រសើរ​។

 

​គួរ​ជម្រាប​ថា គម្រោង​សាងសង់​ស្ពាន​ខាងលើនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនទាន់​បានបញ្ជាក់​ពី​ពេលវេលា ចំនួន​ទឹកប្រាក់ ដែល​ត្រូវ​ចំណាយ​ក្នុងការ​សាងសង់​នៅឡើយ​នោះទេ​។ ប៉ុន្ដែ​តាម​ការបញ្ជាក់​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ គម្រោង​មួយ​នេះ​អាច​នឹង​លេច​រូបរាង​ឡើង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះហើយ​៕​

រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​សង់ស្ពាន​បេតុង​១​ឆ្លងកាត់​ទន្លេបាសាក់​
រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​សង់ស្ពាន​បេតុង​១​ឆ្លងកាត់​ទន្លេបាសាក់​
រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​សង់ស្ពាន​បេតុង​១​ឆ្លងកាត់​ទន្លេបាសាក់​
រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​សង់ស្ពាន​បេតុង​១​ឆ្លងកាត់​ទន្លេបាសាក់​
រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​សង់ស្ពាន​បេតុង​១​ឆ្លងកាត់​ទន្លេបាសាក់​

PLB Banner on article detail