កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​ទាំងយប់ តាម​គោលដៅ​ផ្លូវ​ក្រវាត់ក្រុង​

ថ្ងៃព្រហស្បតិ៍ 18 កុម្ភៈ 2021, 8:29

​ខេត្តបាត់ដំបង​៖ នៅ​យប់​ថ្ងៃ​ពុធ​ទី ១៧ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ៧:០០ នាទី​យប់​នៅ​ផ្លូវ​លេខ​៥៧​ក្រវ៉ាត់​ក្រុង ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំ​ង ស្រុក​សង្កែ ខេត្តបាត់ដំបង ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បានរៀបចំ​កម្លាំងចម្រុះ ទាំង​ស្នងការ​នៃ​ស្នងការដ្ឋាន​ខេត្តបាត់ដំបង កងកម្លាំង​រាជ​អាវុធហត្ថ​និង​ក្រសួងសុខាភិបាល ដើម្បី​ត្រួតពិនិត្យ​ទឹកនោម​រកសារ​ធាតុ​ញៀន និង​ផ្លុំ​ជាតិ​អាកុល ចំពោះ​ប្រជាពលរដ្ឋ​ដែល​បើកបរ​នូវ​យានយន្ត​គ្រប់​ប្រភេទ​។

 

​បន្ទាប់ពី​កងកម្លាំង​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ទឹកនោម ហើយ​បាន​រកឃើញ​អ្នក​ផ្ទុក​សារធាតុ​ញៀន​ជាច្រើន​នាក់ មាន​ទាំង​អ្នកបើក​រថយន្តក្រុង​អ្នកបើកបរ​រថយន្ត​កង់ 10 និង​អ្នកបើករថយន្ត​ធុន​តូច​ផងដែរ​។​

 

​ក្នុងនោះដែរ ឯកឧត្តម ណុប ដា​រ៉ា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​បាន​មានប្រសាសន៍ថា ការធ្វើ​នេះ​មិន​ផ្ដោត​តែ​អ្នកបើកបរ​នៅ​រថយន្ត​តូច​ឬ​រថយន្ត​ធំ​ទេ​សូម្បីតែ​អ្នកបើកបរ​នៅ​ម៉ូតូ​ក៏ត្រូវ​តែ​ត្រួតពិនិត្យ​នូវ​សារធាតុ​ញៀន​នឹង​សារធាតុ​ស្រវឹង​ដែរ ដើម្បី​ទប់ស្កាត់​រាល់​ការគ្រោះថ្នាក់​ចរាចរណ៍​ដែលមាន​កើតឡើង​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។​

 

​ដោយឡែក​ស្របតាម​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​យើង​ផ្ដោត​ទៅរក​រថយន្ត​ដែល​បាន​ដឹក​នូវ​កម្មករ​ដែលមាន​មនុស្ស​ច្រើន​ក៏​យើង​ត្រូវតែ​ត្រួត​ពិនិត្យមើល​ដែរ​។​

 

​ជា​ចុងក្រោយ​ឯកឧត្តម ណុប ដា​រ៉ា លោក​បាន​មានការ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ជីវិត​អ្នក​និង​ជីវិត​អ្នក​ដ៏​ទៃ​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​គឺមាន​ភាពទូលំទូលាយ​ណាស់​។​ហើយក៏​សូម​សំណូមពរ​ទៅដល់​ម្ចាស់​ក្រុមហ៊ុន​ដែល​ជួល​បុគ្គលិក​ធ្វើការ​ត្រូវ​ត្រួតពិនិត្យ​ទឹកនោម​ទៅដល់​បុគ្គលិក​របស់​ពួកគាត់​ជា​រៀងរាល់​សប្តាហ៍ ដើម្បី​ទប់ស្កាត់​នៅ​អ្នក​សេព​គ្រឿងញៀន​និង​ទប់ស្កាត់​ការគ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​លើ​ដងផ្លូវ​៕ ប៉ាន ផល្លា

 

 

កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​ទាំងយប់ តាម​គោលដៅ​ផ្លូវ​ក្រវាត់ក្រុង​

PLB Banner on article detail