​សិក្ខាកាម​ជាង​៣០​នាក់​មកពី​ច្រើន​ស្ថាប័ន បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការអនុវត្ត​ច្បាប់ ស្តីពី​របប​សារព័ត៌មាន​

ថ្ងៃពុធ 17 កុម្ភៈ 2021, 21:12

​ខេត្តបាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​សណ្ឋាគារ​ប្រេ​ស៊ី​ដង់​ខេត្តបាត់ដំបង បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​មួយ​ពាក់ព័ន្ធ​ការអនុវត្ត​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​បាត់ដំបង លោក រុន សា​រ៉ា​យ នាយក​ប្រតិបត្តិ LAC និង​លោក សួស សុ​ភ័​ក្រ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ដោយមាន​ការចូលរួម​ពី​សិក្ខាកាម​ប្រមាណ​ជាង ៣០​នាក់​មកពី​ច្រើន​ស្ថាប័ន មាន​ទាំង​ស្ថាប័ន​តុលាការ ,​ប៉ូលីស ,​អង្គការ​ផ្នែក​ច្បាប់ និង​ស្ថាប័ន​សារព័ត៌មាន​ផងដែរ ដែល​កិច្ចប្រជុំ​នេះ​រៀបចំ​ដោយ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​(LAC)​និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង​។​

 

​បន្ទាប់ពី​លោក សឹង ម៉ុ​ន​វិចិត្រ​ប្រធាន​គម្រោង​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​រាយការណ៍​ពី​លទ្ធផល​ការងារ​ស្តីពី​ការគាំទ្រ​ផ្លូវច្បាប់​ដល់​អ្នក​សារ​ព័​ត៍​មាន​ក្នុង​ឆ្នាំ​(២០១៩-២០២០)​ដែលមាន​អ្នកសារព័ត៌មាន​ជាច្រើន​នៅតាម​បណ្តា​ខេត្ត​និង​រាជធានី​បាន​រង​បណ្តឹង​ជាច្រើន​ករណី​រួចមក លោក រុន សា​រ៉ា​យ នាយក​ប្រតិបត្តិ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​បានបង្ហាញ​អំពី​គោលបំណង​គម្រោង​គឺ​លើកស្ទួយ​និង​ការពារ​អ្នកសារព័ត៌មាន​អោយ​រួច​ផុតពី​ការចោទប្រកាន់​នានា ហើយ​ក្នុងនោះដែរ​អ្នកសារព័ត៌មាន​ជាច្រើន​ក៏បាន​លើកឡើង​នៅ​ការលំបាក​ក្នុង​ការយក​និង​ផ្សាយ​ព័ត៌មាន និង​បញ្ហា​ប្រឈម​ជាច្រើន​ទាំង​ផ្នែក​ផ្លូវច្បាប់​និង​ការអនុវត្ត​ជាក់ស្តែង​ទៅដល់​គណៈអធិបតី​។​

 

​ជាការ​ឆ្លើយតប​និង​បញ្ហា​ប្រឈម​របស់​អ្នក​សារ​ព័​ត៍​មាន​ឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញា អម​សាលាឧទ្ធរណ៍​បាត់ដំបង បាន​មានប្រសាសន៍ថា​អ្នកសារព័ត៌មាន​ពិតជា​ពិបាក ប៉ុន្តែ​ក្នុងនាម​ជា​អ្នកសារព័ត៌មាន​គឺ​យើង​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាមច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ផ្សេងៗ មិនថាតែ​សារព័ត៌មាន​ទេ សូម្បីតែ​នៅ​ខាង​អង្គភាព​ផ្សេងៗ​ទៀត​ក៏មាន​ច្បាប់​ស្តីពី​ការប្រព្រឹត្តទៅ​របស់​អង្គភាព​ដែរ សូម្បីតែ​តុលាការ​ក៏មាន​កំណត់ មាន​បញ្ញត្ត​នៅក្នុង​មាត្រា ពាក់ព័ន្ធ​នឹង​ការ​ផ្តល់ព័ត៌មាន​ចេញទៅ​ខាងក្រៅ​គឺ​មិន​អនុញ្ញាត​បញ្ចេញ​ការសម្ងាត់​នោះទេ ប៉ុន្តែ​តុលាការ​មាន​អ្នកនាំពាក្យ​សម្រាប់​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​បាន​។​

 

​ក្នុងនោះដែរ​ឯកឧត្តម​អគ្គព្រះរាជអាជ្ញា អម​សាលាឧទ្ធរណ៍​បាត់ដំបង ក៏បាន​លើកឡើង​អោ​ហ​អ្នកសារព័ត៌មាន​ត្រូវតែ​ខំប្រឹងប្រែង​បន្ថែម ព្រោះ​អ្នកសារព័ត៌មាន មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​សង្គមជាតិ នៅពេលដែល​អ្នកសារព័ត៌មាន​ប្រឹង​សរសេរ​អត្ថបទ​រំលេច​រឿង​ល្អៗ​ទៅធ្វើ​ការផ្សព្វផ្សាយ​ចែករំលែក​ដល់​មនុ​ស្សរា​ប់​ពាន់ រាប់ម៉ឺន​នាក់​បានដឹង ហើយ​ក្នុងនោះ​អ្នកសារព័ត៌មាន​ក៏ត្រូវ​សរសេរ​ឱប​ទៅ​និង​ច្បាប់​វិស័យ​ព័ត៌មាន ឱប​ទៅ​និង​ការប្រកាន់​ភ្ជាប់​និង​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បីអោយ​ព័ត៌មាន​យើង​ដែល​បានចេញ​ផ្សាយ​ទៅ​មានការ​ពិតប្រាកដ មានការ​ថ្លឹងថ្លែង​គ្រប់​ជ្រុងជ្រោយ​ផងដែរ​។​

 

​ជា​ចុងក្រោយ​ឯកឧត្តម នួន សាន បាន​សំណូមពរ​អោយ​អ្នកសារព័ត៌មាន​សូមជួយ​ពន្លិច​ព័ត៌មាន​ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩​ទាំងអស់គ្នា​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ជូន​ដល់​សាធារណៈជន​បាន​កាន់តែ​យល់ ជាស​ផុតពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វិដ​-១៩ ព្រោះថា​កូ​វីដ​-១៩​វា​បាន​សាយភាយ​ទូរ​ទាំង​ពិភពលោក ហើយ​កម្ពុជា​ក៏​រង​ឥទ្ធិពល​ពី​កូ​វីដ​ដែរ ប៉ុន្តែ​យើង​ជៀសបាន​ពី​ការស្លាប់​ដោយ​ជំងឺ​កូ​វីដ​ដែរ ដោយសារតែ​យើង​មានការ​ចូលរួម​ទាំងអស់​គ្នា​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល  អនុវត្តតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ លោក​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​អំពី​បញ្ហា​មួយ​នេះ​។​

​សិក្ខាកាម​ជាង​៣០​នាក់​មកពី​ច្រើន​ស្ថាប័ន បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការអនុវត្ត​ច្បាប់ ស្តីពី​របប​សារព័ត៌មាន​
​សិក្ខាកាម​ជាង​៣០​នាក់​មកពី​ច្រើន​ស្ថាប័ន បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការអនុវត្ត​ច្បាប់ ស្តីពី​របប​សារព័ត៌មាន​
​សិក្ខាកាម​ជាង​៣០​នាក់​មកពី​ច្រើន​ស្ថាប័ន បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការអនុវត្ត​ច្បាប់ ស្តីពី​របប​សារព័ត៌មាន​
​សិក្ខាកាម​ជាង​៣០​នាក់​មកពី​ច្រើន​ស្ថាប័ន បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការអនុវត្ត​ច្បាប់ ស្តីពី​របប​សារព័ត៌មាន​
​សិក្ខាកាម​ជាង​៣០​នាក់​មកពី​ច្រើន​ស្ថាប័ន បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការអនុវត្ត​ច្បាប់ ស្តីពី​របប​សារព័ត៌មាន​
​សិក្ខាកាម​ជាង​៣០​នាក់​មកពី​ច្រើន​ស្ថាប័ន បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការអនុវត្ត​ច្បាប់ ស្តីពី​របប​សារព័ត៌មាន​

PLB Banner on article detail

អត្ថបទពេញនិយម