សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ប្រកាស​ទទួលស្គាល់​សមា​សភាព​គណៈកម្មាធិការ​អនុសាខា​ស្រុក​ថ្មគោល មន្ត្រី​ប្រចាំការ​អនុសាខា និង ក្រុម​កាកបាទក្រហមកម្ពុជា​ឃុំ​-​ភូមិ​

ថ្ងៃពុធ 17 កុម្ភៈ 2021, 21:7

​ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បានរៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់ សមាសភាព​គណៈកម្មាធិកា​រ​អនុសាខា​ស្រុក​ថ្មគោល​ចំនួន​១២​រូប មន្ត្រី​ប្រចាំការ​អនុសាខា​ចំនួន ៣​រូប និង​ក្រុម​កាកបាទ​ឃុំ​ទាំង​១០​សរុប​៤០​រូប និង អ្នកស្ម័គ្រចិត្ត​ភូមិ​ចំនួន​១៤២​រូប​(៧១​ភូមិ​)​សរុប​ចំនួន ១៩៧​នាក់​នៃ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ថ្មគោល ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុយ រី  អនុប្រធាន​កិត្តិយស​សាខា ឯកឧត្តម​បណ្ឌិត ប៊ុត  គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាត់ដំបង ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា លោក លោកស្រី សមាជិក សមាជិកា  ប្រធានកិត្តិយស​អនុសាខា គណៈកម្មាធិកា​អនុសាខា​ស្រុក  លោកនាយក​សាខា​ខេត្ត ថ្នាក់ដឹកនាំ បុគ្គលិក ក្រុម​កាក​បា ក្រហម​ឃុំ និង​អ្នកស្ម័គ្រចិត្ត អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ថ្មគោល នៃ​ខេត្តបាត់ដំបង​។

 

​បន្ទាប់ពី​លោក កុសុម សុ​ភី​នា​រ៉ា នាយក​សាខា អាន​នូវ​សេចក្តីសម្រេច​ទទួលស្គាល់​សមាសភាព​គណៈកម្មាធិកា​រ​អនុសាខា​ស្រុក មន្ត្រី​ប្រចាំការ​អនុសាខា និង​ក្រុម​កាកបាទក្រហម​ឃុំ​ទាំង​១០​រួចមក​លោក​ជា សម្បត្តិ ប្រធាន​គណៈកម្មាធិការ​អនុសាខា​ស្រុក​ថ្មគោល ក្នុងនាម​ជា​ប្រធាន  អនុប្រធាន និង​សមាជិក សមាជិកា អនុសាខា មន្ត្រី​ប្រចាំការ ក្រុម​កាកបាទក្រហម​ឃុំ បាន​ប្តេជ្ញា រួមគ្នា​ឆ្លើយតប​ចំពោះ​ទំនុកចិត្ត​របស់​គណៈកម្មាធិកា​រ​សាខា នឹង​បន្ត​យកចិត្តទុកដាក់​ប្រតិបត្តិ និង​រក្សា​ខ្ចា​ប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ លក្ខន្តិកៈ សេចក្តី​ស​ម្រ​ច​និង​ការណែនាំ​របស់​កាកបាទ​ក្រហម​កម្ពុជា​ដើម្បី​បំពេញភារកិច្ច​ឲ្យ​បាន​ជោគជ័យ ព្រមទាំង​រក្សា​និង​ពង្រឹង​សាមគ្គីភាព​ក្នុង​ជួរ​គណៈកម្មាធិការ​អនុសាខា​ដោយ​ទទួលយក​ការប្រឹក្សា​ជាមួយ គណៈ​កិត្តិយស​អនុសាខា និង​ឯកភាព​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ដោយ​ស្មារតី​ទទួលខុស ត្រូវ​ខ្ពស់​ដើម្បី​ឆ្លើយតប​ទៅនឹង​ទំនុកចិត្ត និង​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​សាខា ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នឹង​បន្ត​រួមគ្នា​,​ពង្រឹង​ការផ្សព្វផ្សាយ និង​ចុះ​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​អំពី​ការថែទាំ​សុខភាព និង​ការរក្សា​អនាម័យ​បរិស្ថាន ដើម្បី​ជៀសវាង​និង​ទប់ស្កាត់​ជំងឺ​រាតត្បាត​ផ្សេងៗ ដូចជា COVID-19 និង​គ្រុនឈាម គ្រុន​ឈី​ក តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ។​

 

​មានប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​នោះ ឯកឧត្តម អ៊ុយ រី និង​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន បាន​សម្តែង​នូវ​មនោសញ្ចេតនា​ដ៏​កក់ក្តៅ​ចំពោះ លោក លោកស្រី គណៈកម្មាធិការ​អនុសាខា មន្ត្រី​ប្រចាំការ ក្រុម​កាកបាទក្រហម​ឃុំ​ដែលមាន​ឆន្ទៈ​ចូលរួម​ចែករំលែក​ពេលវេលា​បំរើ​ក្នុង​បុព្វហេតុ​មនុស្សធម៌​ដោយ​ស្ម័គ្រចិត្ត នេះ​ជា​កម្លាំង​មនុស្សធម៌​នៅ​ថ្នាក់មូលដ្ឋាន​ដើម្បី​ជា​សេនាធិការ​ឱ្យ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅ​មូល ដ្ឋា​ន​អោយទាន់​ពេលវេលា​និង​ទទួលបាន​លទ្ធផល​ជោគជ័យ​ស្របតាម​ទិស​ស្លោក “ ទីណា មានការ​លំបាក ទីនោះ​មាន កាកបាទក្រហមកម្ពុជា និង កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ គ្នា “ ពិសេស​ផ្ដាំផ្ញើ​ដល់​គណៈកម្មាធិការ​អនុសាខា​ស្រុក​ថ្មគោល និង​អ្នកពាក់ព័ន្ធ​ទាំងអស់​នូវ​ការងារ​សំខាន់ៗ​ប្រាំមួយ​ចំណុច​បន្ថែម​ផងដែរ​។​

 

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ប្រកាស​ទទួលស្គាល់​សមា​សភាព​គណៈកម្មាធិការ​អនុសាខា​ស្រុក​ថ្មគោល មន្ត្រី​ប្រចាំការ​អនុសាខា និង ក្រុម​កាកបាទក្រហមកម្ពុជា​ឃុំ​-​ភូមិ​
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ប្រកាស​ទទួលស្គាល់​សមា​សភាព​គណៈកម្មាធិការ​អនុសាខា​ស្រុក​ថ្មគោល មន្ត្រី​ប្រចាំការ​អនុសាខា និង ក្រុម​កាកបាទក្រហមកម្ពុជា​ឃុំ​-​ភូមិ​
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ប្រកាស​ទទួលស្គាល់​សមា​សភាព​គណៈកម្មាធិការ​អនុសាខា​ស្រុក​ថ្មគោល មន្ត្រី​ប្រចាំការ​អនុសាខា និង ក្រុម​កាកបាទក្រហមកម្ពុជា​ឃុំ​-​ភូមិ​
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ប្រកាស​ទទួលស្គាល់​សមា​សភាព​គណៈកម្មាធិការ​អនុសាខា​ស្រុក​ថ្មគោល មន្ត្រី​ប្រចាំការ​អនុសាខា និង ក្រុម​កាកបាទក្រហមកម្ពុជា​ឃុំ​-​ភូមិ​
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ប្រកាស​ទទួលស្គាល់​សមា​សភាព​គណៈកម្មាធិការ​អនុសាខា​ស្រុក​ថ្មគោល មន្ត្រី​ប្រចាំការ​អនុសាខា និង ក្រុម​កាកបាទក្រហមកម្ពុជា​ឃុំ​-​ភូមិ​
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ប្រកាស​ទទួលស្គាល់​សមា​សភាព​គណៈកម្មាធិការ​អនុសាខា​ស្រុក​ថ្មគោល មន្ត្រី​ប្រចាំការ​អនុសាខា និង ក្រុម​កាកបាទក្រហមកម្ពុជា​ឃុំ​-​ភូមិ​
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ប្រកាស​ទទួលស្គាល់​សមា​សភាព​គណៈកម្មាធិការ​អនុសាខា​ស្រុក​ថ្មគោល មន្ត្រី​ប្រចាំការ​អនុសាខា និង ក្រុម​កាកបាទក្រហមកម្ពុជា​ឃុំ​-​ភូមិ​
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ប្រកាស​ទទួលស្គាល់​សមា​សភាព​គណៈកម្មាធិការ​អនុសាខា​ស្រុក​ថ្មគោល មន្ត្រី​ប្រចាំការ​អនុសាខា និង ក្រុម​កាកបាទក្រហមកម្ពុជា​ឃុំ​-​ភូមិ​

PLB Banner on article detail

អត្ថបទពេញនិយម