ពលរដ្ឋ​រងគ្រោះ​អគ្គិភ័យ​១៣​គ្រួសារ ក្នុង​សង្កាត់​ទួល​តា​ឯក ទទួលបាន​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហម​

ថ្ងៃពុធ 17 កុម្ភៈ 2021, 21:3

​ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ឯកឧត្តម អ៊ុយ រី អនុប្រធាន​កិ​ត្កិ​យស​សាខា​ខេត្ត ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន  ប្រធាន គណៈកម្មាធិការ​សាខា និង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចែកជូន​គ្រួសារ ប្រជាពលរដ្ឋ​ចំនួន ១៣​គ្រួសារ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​ថ្មីៗ​បណ្តាលអោយ​ផ្ទះ​ចំនួន​០៨​ខ្នង​ឆេះ​ទាំងស្រុង និង​០៥​ខ្នង​រង​ផលប៉ះពាល់​ស្ថិតនៅ​ក្រុមទី ១៦ ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ដែល​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ​។

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុយ រី  អនុប្រធាន​កិត្តិយស​សាខា  បាន​មានមតិ​សំណេះសំណាល​ជាមួយ​គ្រួសារ​រងគ្រោះ ដោយ បាន​សំដែង​នូវ​ការចូលរួម​សោកស្តាយ និង​ការអាណិតអាសូរ​ចំពោះ​ក្រុមគ្រួសារ​រងគ្រោះ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ដែលជា​និច្ចកាល​សម្ដេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជំរុញឱ្យមាន​ការដោះស្រាយ​បញ្ហា​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ហើយ​សូម​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ការ ខូចខាត​ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដែល​មិន​នឹកស្មាន​ដល់​។​

​ជាមួយគ្នានេះ ឯ​ឧ​ត្ត​ម​អនុប្រធាន​កិត្តិយស​សាខា ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ចំពោះ​គ្រោះ​អគ្គិភ័យ និង​គ្រោះធម្មជាតិ​ដែល​កើតមានឡើង និង​សូមជួយ​អប់រំ​កូនចៅ​ឱ្យ​ជៀស ឆ្ងាយ​ពី​គ្រឿងញៀន និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍ និង​ត្រូវគោរព​ច្បាប់​ចរាចរណ៍ និង​សូម​បងប្អូន​កុំ​បាក់​ទឹកចិត្ត ខិតខំ​បង្កបង្កើនផល និង​ដាំ​ដំណាំ​រួមផ្សំ​សម្រាប់​ទ្រទ្រង់​ជីវភាព​និង​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើ​ឡើងវិញ និង​សូម​បងប្អូន​ទាំងអស់គ្នារ​ត្រូវ​យកចិត្តទុកដាក់​គិតគូរ​ជានិច្ច​ពី​សុខភាព អនាម័យ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន តាមរយៈ​ការចូលរួម​អនុវត្ត​វិធានការ​ការពារ និង​រក្សា​អនាម័យ ជាពិសេស​អនុវត្ត​នូវ អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​សារ​អប់រំ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​កាត់បន្ថយ​និង​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កំពុងតែ​កើតមានទ្បើង​នៅក្នុង​ប្រទេស​យើង​។​

​អំណោយ​ដែល​បាន​ចែកជូន​នាពេលនេះ ក្នុង​០១​គ្រួសារៗ​ទទួលបាន -​អង្ករ​៥០ គីឡូក្រាម​,​មី​០១​កេស -​ទឹក​សុទ្ធ​០៥​កេស -​ឃី​ត​០១​កញ្ចប់  (​មុង​, ភួយ ,​ក្រមា​,​សារុង​,​អាវ​) -​ត្រីខ​១០​កំប៉ុង -​ទឹកត្រី​ទឹកស៊ីអ៊ីវ ១​យួរ និង​ថវិការ​២០​ម៉ឺន​រៀល​សម្រាប់​គ្រួសារ​ឆេះ​ទាំងស្រុង ដោយឡែក​គ្រួសារ​រង​ផលប៉ះពាល់​ថវិការ​ចំនួន ០៥​ម៉ឺន​រៀល​។​

PLB Banner on article detail

អត្ថបទពេញនិយម