ម្ចាស់យានដ្ឋានជួសជុលរថយន្តយីហោ ហ៊ុយ សុខផល រងការរិះគន់ថាជួសជុលរថយន្តមិនមានការទទួលខុសត្រូវ

ថ្ងៃច័ន្ទ 15 កុម្ភៈ 2021, 22:3

(បាត់ដំបង)មានការភ្ញាក់ផ្អើលមួយបានកើតឡើងនាថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខយានដ្ឋានជួសជុលរថយន្តយីហោ ហ៊ុយ សុខផល ដែលមានទីតាំងស្ថិតក្នុងភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ដោយមានបុរសម្នាក់បានយករថយន្តទៅចតនៅលើផ្លូវ និងចោទម្ចាស់យានដ្ឋានខាងលើថាជួសជុលម៉ាស៊ីនរថយន្តរបស់ខ្លួនយកទៅប្រើមិនកើត ដោយមានការបោកប្រាស់ហើយមិនទទួលខុសត្រូវ។

បើតាមការលើកឡើងពីលោក សួន ណារ័ត្ន អាយុ៣៧ឆ្នាំរស់នៅភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដែលជាម្ចាស់រថយន្តម៉ាកតូយូតាហ៊ីលុចសើប ពណ៌ទឹកប៊ិច ផលិតឆ្នាំ១៩៩៦ បានរៀបរាប់ថាលោកបានកើតទុក្ខមិនសុខចិត្តទៅម្ចាស់យានដ្ឋានជួសជុលរថយន្តយីហោ ហ៊ុយ សុខផល ធ្វើឡានអោយលោកមិនស្អាតហើយពុះទឹកហើយជិះទៅលាន់ក្នុងម៉ាស៊ីន ពេលលោកសុំអោយគេធ្វើវិញពីរបីដងដែរតែគេមិនព្រម។

លោកបន្តថា កាលពីអំឡុងឆ្នាំ២០១៩ ក្នុងខែ១១ ខ្លួនបានយករថយន្តខាងលើមកជួសជុលម៉ាស៊ីនដែលសរុបជាទឹកប្រាក់អស់ចំនួន ១៦០០ដុល្លារ ដែលការជួសជុលនេះប្រើរយះពេលប្រាំមួយ ប្រាំពីរខែទើបហើយ លុះធ្វើរួចហើយលោកបានយកលុយទៅយកឡានមកប្រើឃើញថាឡានអត់ស្រួលដោយសារពុះទឹក ហើយលេចប្រេងម៉ាស៊ីនពេញនឹងផងដែរ។

លោកបានបន្តទៀតថា ដោយឃើញសភាពម៉ាស៊ីនរថយន្តមិនស្រួលដូចនេះក៍បានយកទៅសួរនៅយានដ្ឋានខាងលើដំបូងម្ចាស់យានដ្ឋានថាព្រមធ្វើអោយ តែក្រោយមកក៏បានគេចវេសទៅនេះទៅនោះរវល់អត់មានពេលវេលាធ្វើអោយលោកទេ ហើយក្រោយមកបែរជាឆ្លើយថាមកពីខូចប្រអប់លេខទៅវិញតែលោកទៅសួរជាងផ្សេងគេថាមកពីម៉ាស៊ីនទេមិនមានការខូចប្រអប់លេខទេទើបខ្លួនដាក់ពាក្យបណ្តឹងទៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបងហើយខាងសមត្ថកិច្ចបានកោះហៅទៅសម្របសម្រួលបាន២ដងដែរតែខាងម្ចាស់យានដ្ឋានមិនទទួលខុសត្រូវឡើយទើបលោកបន្តមកសួរនាំទៀត។

ចំណែកលោក ហ៊ុយ សុខផល ជាម្ចាស់យានដ្ឋានខាងលើបានមកអះអាងថាខ្លួនបានជួសជុលម៉ាស៊ីនរថយន្តនេះបានសម្រេចហើយនិងអោយគាត់យកទៅប្រើហើយ  ហើយក្រោយមកគាត់ជិះទៅវាអស់ប្រេងប្រអប់លេខ លោកក៏ថែមប្រេងប្រអប់លេខអោយតែគាត់បែជាទៅប្តឹងដល់ស្រុកតែគេអត់ទទួល ហើយលោកក៏ប្រាប់អោយទៅប្តឹងបន្តទៀតទៅ ព្រោះលោកអត់បានខុស បើលោកខុសលោកនិងទទួលសងគាត់  តែឡាននិងវាខូចប្រអប់លេខហើយគាត់ក៏សុខចិត្តអោយលោកធ្វើប្រអប់លេខដោយព្រមព្រៀងក្នុងតម្លៃ២៥០ដុល្លារហើយសុំអោយធ្វើក្រដាស់ធានាលោកក៏ព្រមតែមិនទាន់បានធ្វើនោះទេ ។

ដល់តែបញ្ហាលើកក្រោយគាត់យកមកអោយ២៥០ដុល្លារដើម្បីជួសជុលធ្វើប្រអប់លេខ អញ្ចឹងលោកមិនជួសជុលអោយទេ ដោយអោយគាត់ទិញប្រអប់លេខថ្មីយកមកដូរ ព្រោះឡានហ្នឹងវាខូចប្រអប់លេខទើបវាឡើងកំដៅ ព្រោះគាត់ដកជើងជាន់បានឡើងកំដៅ បើជាន់ធម្មតាអត់ឡើងកំដៅទេ ហើយបើលោកមិនសុខចិត្តលោកអោយទៅប្តឹងតុលាការទៀតទៅ៕

ម្ចាស់យានដ្ឋានជួសជុលរថយន្តយីហោ ហ៊ុយ សុខផល រងការរិះគន់ថាជួសជុលរថយន្តមិនមានការទទួលខុសត្រូវ

PLB Banner on article detail