អាជ្ញាធរ ចុះរុះរើផ្ទាំងប៉ាណូក្រុមហ៊ុន ទ្រី ដា​ណា ដាក់ពីលើក្បាល កាត់ទទឹងផ្លូវនៅក្រុងប៉ៃលិន ដោយអត់ច្បាប់ទម្លាប់ត្រឹមត្រូវ

ថ្ងៃច័ន្ទ 15 កុម្ភៈ 2021, 22:1

(ប៉ៃលិន )៖ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២១​ គេសង្កេតឃើញផ្ទាំង​ប៉ាណូ​ដ៍ធំ​មួយ របស់​ក្រុមហ៊ុន (NNP) របស់​លោកស្រី ទ្រី ដា​ណា ដែល​ដាក់​ពីលើក្បាលទទឹង​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានអាជ្ញាធរខេត្ត សហការ​ជាមួយ​នឹងមន្ត្រី​ជំនាញ​ក្រុងប៉ៃលិន ចុះចុះរុះរើចេញវិញហើយ ដោយ​សារអះអាង​ថា មិន​ទាន់​មានការសុំច្បាប់​អនុញ្ញាត​ឲ្យ​ដាក់​ត្រឹមត្រូវនៅឡើយទេ ។

ប្រភពព៍ត៍មានបានឱ្យដឹងថា ៖ បន្ទាប់ពីមានការរុះរើផ្ទាំងប៉ាណូចេញវិញនេះ ធ្វើ​អោយ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កំពុង​មានការ​ភ្ញាក់ផ្អើល និង​ងើងឆ្ងល់យ៉ាងខ្លាំង ជា​ពិសេស​អ្នករស់នៅ​ក្នុងក្រុងប៉ៃលិន​តែ​ម្តង ដោយបន្ទាប់ពីឃើញសកម្មភាពអាជ្ញាធរ និងមន្ត្រីជំនាញ ចុះ​ទៅ​ធ្វើការ​រុះរើ​ផ្ទាំង​ប៉ាណូផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន (NNP) ដ៍ធំចេញពីលើផ្លវនោះ ។
ប្រភពបន្តថា ករណីនេះ មានកាលើកឡើងថា បើមិនទាន់មានច្បាប់អនុញ្ញាតទេ! ហេតុ​អ្វី​ក៏​ផ្ទាំង​ប៉ាណូ​របស់​ក្រុមហ៊ុន ទ្រី ដា​ណា អាច​ដំឡើង​ដាក់​ផ្សាយ​ពីលើក្បាលទទឹង​ផ្លូវ​សាធារណៈ បាន​បែប​នេះ? ហើយការដាក់តាំងរូបមនុស្សប្រុសឬស្រីក៍ដោយ គឺមិនសមរម្យនោះទេ ព្រោះជាការដាក់នៅពីលើក្បាល ។

 ទោះបីយ៉ាងណា ក្រោយពីមានការចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុករួចមក មាន​មតិ​ខ្លះ​លើកឡើងថា «​ការ​រុះរើ​ប៉ាណូខាងលើ ព្រោះ​មិន​ទាន់​មានច្បាប់​អនុញ្ញាត​ឲ្យ​ដាក់ បែរជា​លួច​ដាក់​ស្ងាត់ៗ ដោយគ្មានអាជ្ញាធរជំនាញដឹងឮនោះឡើយ» អ្នកខ្លះ សួរ​ថា លួច​ដំឡើង​យ៉ាងម៉េច? បើ​ផ្ទាំង​ហ្នឹង​មិនមែន​តូច​ឯណា ហើយ​ក៏​មិនមែន​ដំឡើង​មួយ​ម៉ោង ពីពីរម៉ោងរួចរាល់ដែរ?
ពាក់ព័ន្ធនឹងបញ្ហានេះលោក យូ ពៅ ប្រធានមន្ទីរព័ត៍មានខេត្ត បានរៀបរាប់ឱ្យដឹងនៅវេលាយប់ថ្ងៃដដែលថា ៖ ការដាក់តម្លើងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មរបស់លោកស្រី ទ្រី ដាណា គឺអត់មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ហើយពេលអាជ្ញាធរខេត្ត ទាក់ទងតាមលេខទូរស័ព្ទជាច្រើនដង ដើម្បីសួរនាំ អត់មានអ្នកទទួល ។

 លោកបានបញ្ជាក់ថា ការដាក់តាំងរូបភាពមនុស្សនៅពីលើក្បាលគឺមិនសមរម្យឡើយ ចុះបើសម្តេច ឬព្រះមហាក្សត្រធ្វើដំណើរតាមរថយន្តនៅលើដងផ្លូវខាងលើ នោះមិនដឹងជាយ៉ាងណានោះទេ ។ លើសពីនេះ បើការដាក់តាំងនៅក្បែរចិញ្ចើមផ្លូវនោះទើបល្អមើលជាង ការដាក់ពីលើក្បាល ៕

អាជ្ញាធរ ចុះរុះរើផ្ទាំងប៉ាណូក្រុមហ៊ុន ទ្រី ដា​ណា ដាក់ពីលើក្បាល កាត់ទទឹងផ្លូវនៅក្រុងប៉ៃលិន ដោយអត់ច្បាប់ទម្លាប់ត្រឹមត្រូវ
អាជ្ញាធរ ចុះរុះរើផ្ទាំងប៉ាណូក្រុមហ៊ុន ទ្រី ដា​ណា ដាក់ពីលើក្បាល កាត់ទទឹងផ្លូវនៅក្រុងប៉ៃលិន ដោយអត់ច្បាប់ទម្លាប់ត្រឹមត្រូវ
អាជ្ញាធរ ចុះរុះរើផ្ទាំងប៉ាណូក្រុមហ៊ុន ទ្រី ដា​ណា ដាក់ពីលើក្បាល កាត់ទទឹងផ្លូវនៅក្រុងប៉ៃលិន ដោយអត់ច្បាប់ទម្លាប់ត្រឹមត្រូវ
អាជ្ញាធរ ចុះរុះរើផ្ទាំងប៉ាណូក្រុមហ៊ុន ទ្រី ដា​ណា ដាក់ពីលើក្បាល កាត់ទទឹងផ្លូវនៅក្រុងប៉ៃលិន ដោយអត់ច្បាប់ទម្លាប់ត្រឹមត្រូវ
អាជ្ញាធរ ចុះរុះរើផ្ទាំងប៉ាណូក្រុមហ៊ុន ទ្រី ដា​ណា ដាក់ពីលើក្បាល កាត់ទទឹងផ្លូវនៅក្រុងប៉ៃលិន ដោយអត់ច្បាប់ទម្លាប់ត្រឹមត្រូវ

PLB Banner on article detail