អាមេរិក ប្រកាស​ហោះហើរ​ដឹកទំនិញ​ចេញចូល​កម្ពុជា ក្នុង​ខែមិថុនា ខាងមុខនេះ​

ថ្ងៃច័ន្ទ 15 កុម្ភៈ 2021, 8:39

​ក្រុមហ៊ុន FedEx ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានប្រកាស​ពី​គម្រោង​ហោះហើរ​ដឹកទំនិញ​ចេញ​-​ចូល​កម្ពុជា នៅក្នុង​ខែមិថុនា ឆ្នាំ​២០២១​ខាងមុខ​។ នេះ​បើ​យោងតាម​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​។​
​ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ បានអនុញ្ញាត​ឱ្យ​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​តំណាង​ស្ថាន​ពាណិជ្ជកម្ម Mr.David និង​ជំនួយការ ចូលជួប​សម្ដែង​ការគួរសម​។

 

​ជំនួប​នេះ​ក្នុង​គោលបំណង​៖ ១.​សម្ដែង​ការគួរ​សមនិង​ស្វែងយល់​ពី​ការវិវត្តន៍​នៃ​វិស័យ​អាកាសចរ​សុ​ី​វិល​នៅ​កម្ពុជា ២.​ស្វែងយល់​ពី​ការវិវត្តន៍​នៃ​ការត្រៀមខ្លួន​សម្រាប់​ការចូល​ជា​សមាជិក​អនុសញ្ញា​ខេ​ប​ថោ​ន​(​សុ​ី​ធី​សុ​ី​)(Cape Town Convention) និង​៣.​ស្វែងយល់​និង​ទទួលបាន​នៅ​ការគាំទ្រ​ដល់​សំណើរ​របស់​ក្រុមហ៊ុន​FedEx ដែលមាន​គម្រោង​ហោះហើរ​ដឹកទំនិញ​ចេញចូល​កម្ពុជា (Cargo/Freight) នៅក្នុង​ខែមិថុនា​ឆ្នាំ​២០២១​។​

 

​ជាការ​ឆ្លើ​ត​តប​ក្នុងជំនួប​នេះដែរ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី នឹង​ពិនិត្យឡើងវិញ​លើ​អនុសញ្ញា​ខេ​ប​ថោ​ន​(Cape Town Convention)​ដោយ​ពិនិត្យ​លើ​ក្រុមការងារ​ត្រូវខិតខំ​បង្កើនល្បឿន​ដើម្បីឱ្យ​ទទួលបាន​លទ្ធផល​ជាទី​គាប់ចិត្ត និង​ស្នើ​សុំឱ្យ​ភាគី​សហរដ្ឋអាមេរិក​ជួយផ្តល់​ជំនួយ​បច្ចេកទេស​និង​អ្នកជំនាញ​ការជួយ​តម្រង់ទិស​ដល់​ក្រុមការងារ​អាកាសចរ​សុ​ី​វិល​ឱ្យសម្រេចបាន​លទ្ធផល​ទៅតាម​ផែនការ​របស់ខ្លួន​។​

 

ក្រុមហ៊ុន FedEx យើង​បាន​ពិនិត្យ​និង​គាំទ្រ​ឱ្យមាន​ការហោះហើរ​មក​ក​ម្ពុ​ជា​ហើយ ប៉ុន្តែ​ដោយសារ​មានការ​ខ្វះខាត​នូវ​ឯកសារ​មួយចំនួន​ដែល​ត្រូវ​បំពេញបន្ថែម ហើយ​ខាង​ភាគី​សហរដ្ឋអាមេរិក​ក៏បាន​យកទៅ​ពិនិត្យ​ពិចារណា​ហើយ​យើង​នឹង​គាំទ្រ​និង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន FedEx៕

អាមេរិក ប្រកាស​ហោះហើរ​ដឹកទំនិញ​ចេញចូល​កម្ពុជា ក្នុង​ខែមិថុនា ខាងមុខនេះ​
អាមេរិក ប្រកាស​ហោះហើរ​ដឹកទំនិញ​ចេញចូល​កម្ពុជា ក្នុង​ខែមិថុនា ខាងមុខនេះ​
អាមេរិក ប្រកាស​ហោះហើរ​ដឹកទំនិញ​ចេញចូល​កម្ពុជា ក្នុង​ខែមិថុនា ខាងមុខនេះ​

PLB Banner on article detail

អត្ថបទពេញនិយម