អភិបាលខេត្តប៉ៃលិន​ ចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩

ថ្ងៃសុក្រ 12 កុម្ភៈ 2021, 9:37

(ប៉ៃលិន) ដោយមានការជឿកជាក់ក្នុងការដឹកនាំប្រកបដោយភាពវ៉ៃឈ្លាតនិងមាភាពទទួលខុសត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទើបថ្នាក់ដឹកនាំកំពូលៗដែលមានវ័យចាប់ពី១៨ឆ្នាំរហូតដល់៥៩ឆ្នាំបានទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩នៅតាមមន្ទីរពេទ្យនីមួយៗកាលពីថ្ងៃទី១០ខែកុម្ភ:ឆ្នាំ២០២១។

 

លោកជំទាវ បានស្រីមុំអភិបាលខេត្តប៉ៃលិនក៍បានទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ.១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរ - សូវៀតរួចហើយផងដែរ។ 

 

ជាមួយគ្នានេះដែរលោកជំទាវអភិបាលខេត្តបានបង្ហោះសារក្នុងផេករបស់ខ្លួនដោយបានគាំទ្រ និងជឿជាក់លើយុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ដើម្បីប្រជាជន និងប្រទេសជាតិយើង ។

 

ក្នុងឱកាសចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩នេះផងដែរលោកជំទាវក៍បានគោរព ថ្លែងអំណរគុណ ចំពោះ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែ យកចិត្តទុកដាក់គិតគូរពី សុខសុវត្តិភាព សុខភាព មន្រ្តីក្រោមឪវាទ  និង ប្រជាជន គ្រប់ៗរូប។

 

ក្នុងថ្ងៃចាក់វ៉ាក់សាំងដំបូងនេះសម្តេចតេជោហ៊ុនសែនក៍បានសរសេរក្នុងផេក ផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុងនិងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។

 

បងប្អូនខ្មែរយើងដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំឬអាចដល់៩៨ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់៕

អភិបាលខេត្តប៉ៃលិន​ ចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩
អភិបាលខេត្តប៉ៃលិន​ ចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩
អភិបាលខេត្តប៉ៃលិន​ ចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩
អភិបាលខេត្តប៉ៃលិន​ ចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩
អភិបាលខេត្តប៉ៃលិន​ ចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩
អភិបាលខេត្តប៉ៃលិន​ ចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩

PLB Banner on article detail

អត្ថបទពេញនិយម