គ្រាប់បែកMK.82មួយគ្រាប់ទម្ងន់៥០០ផោន ត្រូវបានក្រុមជាងប្រទះឃើញនៅពេលជីរណ្តៅធ្វើអគារថ្មី

ថ្ងៃពុធ 10 កុម្ភៈ 2021, 22:17

ខេត្តបាត់ដំបង៖ គ្រាប់បែកMK.82មួយគ្រាប់ទម្ងន់៥០០ផោន ត្រូវបានក្រុមជាងប្រទះឃើញខណ:ដែលពួកគេជីករណ្តៅដីដើម្បីសាងសង់អគារថ្មីស្ថិតនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ។

យោងតាមរបាយការណ៍របស់លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានអោយដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌប្រភេទយក្សខាងលើនេះ បានកើតឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ស្ថិតក្នុងក្រុងនិងខេត្តបាត់ដំបង ខណៈដែលក្រុមជាងកំពុងជីករណ្តៅដីធ្វើសំណង់ក្នុងគម្រោងសាងសង់អគារថ្មី ក៏បាន ប្រទះឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះចំនួនមួយគ្រាប់ ដែលកប់ក្នុងដី ។

ក្រោយពីប្រទះឃើញដូច្នោះក្រុមជាងក៏បានទាក់ទងមកខាងអាជ្ញាធរ ហើយលោកក៏បានដឹកនាំកម្លាំងសមត្ថកិច្ចដោយសហការជាមួយមន្ត្រីស៊ីម៉ាក់ចុះទៅពិនិត្យមើលទីតាំងខាងលើក៏បានឃើញនូវគ្រាប់បែកចំនួន០១គ្រាប់ ហើយមន្ត្រីជំនាញស៊ីម៉ាក់បានអះអាងថាជាប្រភេទគ្រាប់ (MK.82) វាមានទំងន់ ៥០០ផោន ដែលផលិតនៅសហរដ្ឋអាមេរិក។

ក្រោយពីពិនិត្យរួចរាល់គ្រាប់បែកយ័ក្សខាងលើនេះ ត្រូវបានមន្ត្រីនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាCMAC ធ្វើការដឹកយកទៅរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាពរួចរាល់ហើយដែរ។

 ជាមួយគ្នានេះដែរលោក ផេង សិទ្ធី អភិបាលក្រុង ក៏បានសំណូមពរទៅដល់ក្រុមការងារដែលកំពុងសាងសង់នៅទីនោះ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលជីកប្រទះឃើញនូវអ្វីដែលសង្ស័យ ត្រូវរាយការណ៍និងផ្តល់ដំណឹងមកលោកផ្ទាល់ឬអាជ្ញាធរនិងសមត្ថកិច្ចនៅជិតខ្លួនដើម្បីមានវិធានការបានទាន់ពេលវេលា និងចៀសវាងពីហេតុការគ្រោះថ្នាក់កើតឡើងបានជាយថាហេតុ។

គ្រាប់បែកMK.82មួយគ្រាប់ទម្ងន់៥០០ផោន ត្រូវបានក្រុមជាងប្រទះឃើញនៅពេលជីរណ្តៅធ្វើអគារថ្មី
គ្រាប់បែកMK.82មួយគ្រាប់ទម្ងន់៥០០ផោន ត្រូវបានក្រុមជាងប្រទះឃើញនៅពេលជីរណ្តៅធ្វើអគារថ្មី
គ្រាប់បែកMK.82មួយគ្រាប់ទម្ងន់៥០០ផោន ត្រូវបានក្រុមជាងប្រទះឃើញនៅពេលជីរណ្តៅធ្វើអគារថ្មី
គ្រាប់បែកMK.82មួយគ្រាប់ទម្ងន់៥០០ផោន ត្រូវបានក្រុមជាងប្រទះឃើញនៅពេលជីរណ្តៅធ្វើអគារថ្មី

PLB Banner on article detail

Tags

អត្ថបទពេញនិយម