អាសូរណាស់បុរសសាកទូរស័ព្ទដាក់លើដើមទ្រូង ប៉ះខ្សែដាច់រលាត់បណ្តាលអោយឆក់ស្លាប់យ៉ាងអណោចអធ័ម

ថ្ងៃពុធ 10 កុម្ភៈ 2021, 22:15

ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីបានសាកទូរស័ព្ទដៃដោយយកដាក់លើដើមទ្រូងប៉ះខ្សែដាច់រលាត់ក៏បណ្តាលអោយឆក់តែម្តង។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុច(ប៊ួរុន) ស្ថិតក្នុងភូមិសាំងរាំង ឃុំបវេល  ស្រុកបវេល ខេត្ភបាត់ដំបង ដែលជនរងគ្រោះ ឈ្មោះ សៃ ថុល  ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានដោតសាកទូរស័ព្ទដៃហើយដាក់នៅលើដើមទ្រូងដោយភ្លេចខ្លួនថាឌុយសាកថ្មខាងលើមានដាច់រលាត់ ក្រោយមកក៏បណ្តាលអោយឆក់ស្លាប់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែឆ្នាំងសាកទូរស័ព្ទដៃពិតប្រាកដ ហើយក៏បានប្រគល់សាកសពអោយទៅក្រុមគ្រួសាររៀមចំធ្វើបុណ្យតាមប្រពៃណី។

អាសូរណាស់បុរសសាកទូរស័ព្ទដាក់លើដើមទ្រូង ប៉ះខ្សែដាច់រលាត់បណ្តាលអោយឆក់ស្លាប់យ៉ាងអណោចអធ័ម
អាសូរណាស់បុរសសាកទូរស័ព្ទដាក់លើដើមទ្រូង ប៉ះខ្សែដាច់រលាត់បណ្តាលអោយឆក់ស្លាប់យ៉ាងអណោចអធ័ម
អាសូរណាស់បុរសសាកទូរស័ព្ទដាក់លើដើមទ្រូង ប៉ះខ្សែដាច់រលាត់បណ្តាលអោយឆក់ស្លាប់យ៉ាងអណោចអធ័ម
អាសូរណាស់បុរសសាកទូរស័ព្ទដាក់លើដើមទ្រូង ប៉ះខ្សែដាច់រលាត់បណ្តាលអោយឆក់ស្លាប់យ៉ាងអណោចអធ័ម

PLB Banner on article detail