កសិករ​ស្រុក​មោង​ឬ​ស្សី រីករាយ​នឹង​តម្លៃ​ស្រូវ​បង្កើន​រដូវ​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំមុនៗ​

ថ្ងៃច័ន្ទ 8 កុម្ភៈ 2021, 19:55

បាត់ដំបង​៖ ប្រជាកសិករ​រស់នៅក្នុង​ស្រុក​មោង​ឬ​ស្សី នៃ​ខេត្តបាត់ដំបង បានបង្ហាញ​នូវ​ការសប្បាយរីករាយ​ក្រោយ​តម្លៃ​ស្រូវ​បង្កើន​រដូវ​ប្រភេទ​អូ​អឹម​នៅ​ឆ្នាំនេះ​បាន​ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ ហើយ​ទិន្នផល​ក៏​ទទួលបាន​ច្រើន​។​

ប្រជាកសិករ​រស់នៅក្នុង​ភូមិ​អង្គ្រង ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង នៅ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​បាន​លើកឡើងថា តំបន់​ពួកគាត់​មិនសូវ​អំណោយផល​ក្នុង​ការធ្វើ​ស្រូវ​បង្កើន​រដូវ​ខ្លាំង​ណាស់ណា​នោះទេ ព្រោះ​នៅ​ឆ្ងាយ​ពី​ប្រភពទឹក ហើយ​ស្ទឹង​គោក​រាក់​លឿន​មិនមាន​ទឹក​ដក់​យូរ​ខែ និង​មួយវិញទៀត​តែង​ជួប​បញ្ហា​គ្រោះរាំងស្ងួត ហើយ​កាលពី​ចុងឆ្នាំ​២០២០ ក៏បាន​រងគ្រោះ​ដោយ​ទឹកជំនន់​លិចលង់​ស្រូវ​អស់​ជាច្រើន​ហិកតា​ផងដែរ ។

ប្រជាកសិករ​ដដែល​បាន​បន្តថា រយៈពេល​កន្លងទៅ​សម្រាប់​ទិន្នផល​ស្រូវ​ប្រមូលបាន គឺ​ពេល​លក់​ទៅជា​រៀងរាល់​ឆ្នាំមាន​ចុះ​មាន​ឡើង ដែល​ពេលខ្លះ​ក្នុង​មួយ​តោន​លក់បាន​ត្រឹមតែ ៧០ ទៅ ៨០​ម៉ឺន​រៀល​ប៉ុណ្ណោះ និង​ពេលខ្លះ​តម្លៃ​ធ្លាក់​ស្ទើរតែ​មិនអាច​ទទួលយកបាន​ផង​កាលពី​ឆ្នាំ​ចាស  ប៉ុន្តែ​ដោយឡែក​នៅ​ឆ្នាំ​ថ្មី​នេះ ស្រូវ​ប្រភេទ​អូ​អឹម​ដែល​ពួកគាត់​កំពុង​ប្រមូល​ផល​កាលពីដើមឆ្នាំ​បាន​ហក់​ឡើង​ខ្ពស់​មិន​ធ្លាប់មាន ដោយ​ក្នុង​មួយ​តោន​តម្លៃ​ឡើងដល់​ជាង ១​លាន​រៀល តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​មានការ​ធ្លាក់ចុះ​បន្តិច​វិញ​។

បើទោះបីជា​តម្លៃ​ស្រូវ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​បាន​ធ្លាក់ចុះ​បន្តិច​មែន ក៏ប៉ុន្តែ​ពួកគាត់​អាច​ទទួលយកបាន តែ​សំណូមពរ​ធ្វើយ៉ាងណា​កុំអោយ​ថា​ទៅមុខទៀត​តម្លៃ​ស្រូវ​ចុះ​ជាង​ហ្នឹង​ទៀត​ទៅបាន​ហើយ​។​

គួរ​បញ្ជាក់ថា សម្រាប់​ខេត្តបាត់ដំបង នៅ​ដើម​ឆ្នាំនេះ ក្រៅពី​ស្រូវ​ប្រភេទ​អូ​អឹម ក៏មាន​ស្រូវ​បង្កើន​រដូវ​ប្រភេទ​ផ្សេងៗ​ទៀត ដូចជា សែន​ក្រអូប និង​អ៊ី​អ៊ា​ជាដើម ក៏​តម្លៃ​ហក់​ឡើង​ខ្ពស់​ផងដែរ៕

PLB Banner on article detail