បាក់​ជម្រាលភ្នំ​ហិមាល័យ ស្លាប់ និង​របួស​១៤០​នាក់​

ថ្ងៃច័ន្ទ 8 កុម្ភៈ 2021, 10:26

​ឥណ្ឌា​៖ មនុស្ស​ចំនួន ៩ នាក់ បាន​ស្លាប់ និង​១៤០​នាក់​ទៀត​បាន​បាត់​ខ្លួន នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា បន្ទាប់ពី​មានការ​បាក់​ផ្ទាំង​ដី​ជម្រាលភ្នំ​ហិមាល័យ និង​បំផ្លាញ​ទំនប់​វា​រី​អគ្គិសនី ដែល​បង្កឱ្យមាន​ការ​ជន់​លិច​យ៉ាង​សម្បើម​នៅ​តំបន់​នោះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។​

 

​ហេតុការណ៍​នេះ​បាន​កើតឡើង​ដោយសារ​មានការ​បាក់​ចេញ​នូវ​ផ្នែក​មួយ​នៃ​ផ្ទាំង​ជម្រាលភ្នំ​ទៅលើ​តំបន់ Tapovan នៃ​រដ្ឋ Uttarakhand ភាគ​ខាងជើង ដោយ​បណ្តាលឱ្យមាន​ទឹកជំនន់ និង​កម្ទេចកម្ទី​ជាច្រើន​បាន​បាក់​ចូលទៅក្នុង​ទំនប់​វា​រី​អគ្គិសនី​ចំនួន ២ ឆក់យក​អាយុជីវិត និង​ធ្វើឱ្យ​ខូចខាត​ផ្ទះសម្បែង​ជាច្រើន​ផងដែរ​។​

 

​ដោយឡែក អាជ្ញាធរ​បាន​បញ្ជូន​ក្រុមការងារ​ជួយសង្គ្រោះ​ប្រមាណ​ជា ២,០០០ នាក់ ទៅ​កន្លែងកើតហេតុ​ដើម្បី​បើក​ប្រតិបត្តិការ​ជួយសង្គ្រោះ ស្វែងរក​អ្នក​បាត់​ខ្លួន​ផ្សេងៗ​ទៀត ក៏ដូចជា​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​ដែល​ស្ថិតនៅតាម​ជ្រលង​ទន្លេ ដែល​អាច​ប្រឈម​នឹង​ទឹកជំនន់​ហូរ​សង្គ្រុប​ជាដើម​។ ក្នុងនោះ​អាជ្ញាធរ​ក៏បាន​បញ្ជាក់ដែរថា មនុស្ស​យ៉ាងហោចណាស់ ៤២ នាក់ បាន​ជាប់គាំង​នៅ​រូង​ក្រោម​ដី​នៃ​ស្ថានីយ៍​វា​រី​អគ្គីសនី Dhauliganga ហើយ ១៤០ នាក់​ទៀត​បាន​បាត់​ខ្លួន​រក​មិនទាន់​ឃើញ​។ រីឯ ៩ នាក់​ទៀត ត្រូវបាន​រាយការណ៍​ថា​ស្លាប់​៕

 

 

បាក់​ជម្រាលភ្នំ​ហិមាល័យ ស្លាប់ និង​របួស​១៤០​នាក់​
បាក់​ជម្រាលភ្នំ​ហិមាល័យ ស្លាប់ និង​របួស​១៤០​នាក់​

PLB Banner on article detail