ដកហូត​ទំនិញ​ផ្ទុក​សារធាតុ​គីមី ៣៤.៤​គីឡូក្រាម នៅ​ផ្សារ​សំបូរ និង​ផ្សារ​សាមគ្គី ក្នុង​ក្រុង​ក្រចេះ​

ថ្ងៃច័ន្ទ 8 កុម្ភៈ 2021, 8:58

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តក្រចេះ ដោយមាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​ផ្សារ បាន​នាំយក​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ របស់​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ និង​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​ទំនិញ​វេច​ខ្ចប់​ស្រាប់ នៅ​ផ្សារ​សំបូរ និង​ផ្សារ​សាមគ្គី ក្នុង​ក្រុង​ក្រចេះ​។​

 

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានការ​ធ្វើ​វិភាគ​បឋម​ទៅលើ​គំរូ​ម្ហូបអាហារ​ចំនួន ៤៤​គំរូ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុខភាព​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​របស់​ទំនិញ​នៅលើ​សម្បក​វេច​ខ្ចប់​ផងដែរ​។ គោលដៅ​សំខាន់​នៃ​ការត្រួតពិនិត្យ​គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់​។​

 

* ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ បូរ៉ា​ក់ (Borax) ចំនួន ៣៤.៤​គីឡូក្រាម រួមមាន​៖
- ពពុះសណ្តែក ចំនួន ២៥.៩​គីឡូក្រាម
- ងៀត​បបែល ចំនួន ៥.៥​គីឡូក្រាម​
- មី​លឿង ចំនួន ១​គីឡូក្រាម​
- លត​អង្ករ ចំនួន ១​គីឡូក្រាម​
- នំស្លឹកស្រស់ ចំនួន ១​គីឡូក្រាម ។​

 

​បន្ទាប់មក មន្ត្រី​សាខា ក​.​ប​.​ប​. បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យកទៅ​រក្សាទុក ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល​នៅពេល​ក្រោយ​។ ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ចៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕​

ដកហូត​ទំនិញ​ផ្ទុក​សារធាតុ​គីមី ៣៤.៤​គីឡូក្រាម នៅ​ផ្សារ​សំបូរ និង​ផ្សារ​សាមគ្គី ក្នុង​ក្រុង​ក្រចេះ​
ដកហូត​ទំនិញ​ផ្ទុក​សារធាតុ​គីមី ៣៤.៤​គីឡូក្រាម នៅ​ផ្សារ​សំបូរ និង​ផ្សារ​សាមគ្គី ក្នុង​ក្រុង​ក្រចេះ​
ដកហូត​ទំនិញ​ផ្ទុក​សារធាតុ​គីមី ៣៤.៤​គីឡូក្រាម នៅ​ផ្សារ​សំបូរ និង​ផ្សារ​សាមគ្គី ក្នុង​ក្រុង​ក្រចេះ​
ដកហូត​ទំនិញ​ផ្ទុក​សារធាតុ​គីមី ៣៤.៤​គីឡូក្រាម នៅ​ផ្សារ​សំបូរ និង​ផ្សារ​សាមគ្គី ក្នុង​ក្រុង​ក្រចេះ​
ដកហូត​ទំនិញ​ផ្ទុក​សារធាតុ​គីមី ៣៤.៤​គីឡូក្រាម នៅ​ផ្សារ​សំបូរ និង​ផ្សារ​សាមគ្គី ក្នុង​ក្រុង​ក្រចេះ​
ដកហូត​ទំនិញ​ផ្ទុក​សារធាតុ​គីមី ៣៤.៤​គីឡូក្រាម នៅ​ផ្សារ​សំបូរ និង​ផ្សារ​សាមគ្គី ក្នុង​ក្រុង​ក្រចេះ​
ដកហូត​ទំនិញ​ផ្ទុក​សារធាតុ​គីមី ៣៤.៤​គីឡូក្រាម នៅ​ផ្សារ​សំបូរ និង​ផ្សារ​សាមគ្គី ក្នុង​ក្រុង​ក្រចេះ​

PLB Banner on article detail