អភិបាលខេត្ត​ប៉ៃលិន នាំយក​អំណោយ​មនុស្សធម៌​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់ជូន​គ្រួសារ​រងគ្រោះ​វិបត្តិ​​កូ​វីដ​-១៩ ៩៩២​គ្រួសារ

ថ្ងៃច័ន្ទ 8 កុម្ភៈ 2021, 8:37

(​ប៉ៃលិន​)​នៅ​រសៀល​ថ្ងៃ​សៅរ៍៍​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន បន្ត​ដឹកនាំ​សមាជិក សមាជិកា គណៈ ក​ម្មា​ធិ​ការ សាខា  មន្ត្រី រាជការ ជុំ វិញ ខេត្ត  យុវជន  ស​.​ស​.​យ​.​ក​. ខេ ត្ដ យុវជន​ស្ម័គ្រចិត្ត និង អាជ្ញាធរ មូលដ្ឋាន  ជួប​សំណេះសំណាល សួរ សុខទុក្ខ  និង នាំ យក អំណោយ មនុស្សធម៌ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្តល់ជូន​លោកឪពុក អ្នក​ម្តាយ បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៩៩២​គ្រួសារ ស្ថិតនៅក្នុង​សង្កាត់​ទាំង​៤ នៃ​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដើម្បី​ដោះស្រាយ​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​លោក​ទំ​ទាវ​អភិបាលខេត្ត​បាន​ពាំនាំ​ការសួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន និង សម្តេច​គិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុន រ៉ានី ហ៊ុន សែន  ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​និង ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​តាម​តំបន់​ព្រំដែន​សម្តេច​ក៍បាន​ផ្តល់​អំណោយ​គ្រឿងឧបភោគ​បរិភោគ​ជា​ហូរហែរ​តាមរយះ​អភិបាលខេត្ត​និង តាមរយះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ដូចជា​ពេលនេះ​សម្តេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន និង សម្តេច​គិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន  ក្នុងអំឡុងពេល​ជួប​វិ​ប​ត្ត កូ​វីដ​-១៩​នាពេលនេះ​។​

​លោកជំទាវ​បន្តថា  ទោះបី​ស្ថិតនៅក្នុង​កាលៈ​​ទេសៈ លំបាក​យ៉ាងណា ក៍​សម្តេច​ទាំង​ទ្វេរ តែងតែ​គិតគូរ រួមសុខ​រួមទុក្ខ ដោះស្រាយ​ពី​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស  សម្តេច​មិន​បណ្តោយអោយ​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដាច់​ស្បៀងអាហារ​ដោយ​មិនបាន​ជួយសង្គ្រោះ​ឡើយ ។​

​ឆ្លៀត​ក្នុងឱកាស​នោះ​លោកជំទាវ​អភិបាលខេត្ត បាន​បន្ត​អំពាវនាវ​ដល់​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍​ពិសេស​យើង​រួមគ្នា​លុបបំបាត់​ការ​ចរាចរ .​ចែកចាយ​និង​សេ​ព្វ​នូវ​សារធាតុ​ញៀន​ឲ្យ​អស់ពី​មូលដ្ឋាន​របស់​យើង (​គឺ​ភូមិ​ឃុំ​គ្មាន​គ្រឿងញៀន​)​។​

ម្យ៉ាងវិញទៀត​យើង​បន្ត​រស់នៅ​ដោយ​ប្រុងប្រយ័ត្ន កុំ​ធ្វេស​ប្រ​ហេស រស់នៅ​ត្រូវមាន​អនាម័យ ពាក់​ម៉ាស់ លាងដៃ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ញឹកញាប់ រក្សា​គំលាត ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​អង្ករ ៤០​គីឡូក្រាម មី ១​កេស ត្រីខ ១​យួ ទឹកស៊ីអ៊ីវ ១​យួ ទឹកបរិសុទ្ធ​វី​តា​ល់ ១​កេស ឃី​ត ១​កញ្ចប់ (​ភួយ ១, មុង ១, កន្ទេល ១) និង​ថវិកា​ចំនួន ៣​ម៉ឺន​រៀល ដោយឡែក​គ្រួសារ​ពិការ ចំនួន ២៣​នាក់ បានទទួល​ថវិកា​ឧបត្ថម្ភ​បន្ថែម ក្នុង​១​គ្រួសារៗ​ចំនួន ៥​ម៉ឺន​រៀល​ពី​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន​៕​

PLB Banner on article detail