អាជីវ​ករលក់​ជ្រូក​ពូជ​របស់​ជនជាតិភាគតិច អះអាងថា មាន​ទីផ្សារ​ល្អ​

ថ្ងៃសុក្រ 5 កុម្ភៈ 2021, 9:48

​ជ្រូក​កណ្ដុរ​ដែល​គេ​ស្គាល់​ថា​ជា​ពូជ​ជ្រូក​របស់​ជនជាតិដើម​ភាគតិច​ចិញ្ចឹម កំពុង​ទទួល​បានការ​ពេញនិយម​យកទៅ ទទួលទាន​ជាខ្លាំង ខណៈដែល​ខេត្តមណ្ឌលគិរី​បាន​ទាក់ទាញ​អ្នក​ឲ្យ​ទេសចរ​មក​កម្សាន្ត​ច្រើន ហើយ​ពួកគាត់​បាន​សាក នូវ​រសជាតិ​ជ្រូក​កណ្ដុរ​ដែល​ធ្វើ​ឲ្យ​ជាប់ចិត្ត និង​មាន​ការបញ្ជាទិញ​ទៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផងដែរ​។​

 

​លោក ចាន់ ម៉ា​រី ជា​អាជីវ​ករលក់ និង​ទទួល​ខ្វៃ​ជ្រូក​នៅ​ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹងថា ជ្រូក​កណ្ដុរ​និង​ជ្រូកព្រៃ កាត់​ជ្រូក​កណ្ដុរ​ដែល​លោក​ចិញ្ចឹម​គឺ​ខុសពី​ជ្រូកស្រុក​ធម្មតា ព្រោះ​ជ្រូក​ប្រភេទ​នេះ​ចិញ្ចឹម​មិន​ងាយ​ធំ​ទេ​៣​ខែ​បាន​ទម្ងន់​ខ្ទង់ ១០​គីឡូ​ទៅ​១០​គីឡូ​តិចតួច និង​អស់​ធំ​ត្រឹម​៥០​គីឡូ​ប៉ុណ្ណោះ ។​

 

​លោក​ថា ជ្រូក​កណ្ដុរ និង​ជ្រូកព្រៃ​កាត់​ជ្រូក​កណ្ដុរ​ខុសគ្នា ត្រង់​ជ្រូក​កណ្ដុរ​មាន​ខ្លាញ់​តិចតួច ចំ​ណែ​ច​កាត់​ជ្រូកព្រៃ​មិនមាន​ខ្លាញ់ ហើយ​ប្រភេទ​ជ្រូកព្រៃ​កាត់​ជ្រូក​កណ្ដុរ​ពេញនិយម ជាង​ជ្រូក​កណ្ដុរ​ទៅទៀត ហើយ​បច្ចុប្បន្ន​លោក​នៅសល់​ជ្រូក​ប្រមាណ​៧០​ក្បាល ។​

 

​លោក ចាន់ ម៉ា​រី បន្ថែមថា ជ្រូក​ពីរ​ប្រភេទ​ដែល​លោក​ចិញ្ចឹម​នេះ​អាច​លក់បាន​៣​ទៅ​៤​ក្បាល​រៀងរាល់ថ្ងៃ ចំណែក ថ្ងៃ​ចុង​សប្ដាហ៍​លក់បាន​ដល់​១០​ក្បាល ក្នុងតម្លៃ​ចន្លោះ​ពី​ជាង​៥០​ម៉ឺន​ទៅជា​ង​៧០​ម៉ឺន​រៀល តាម​តូច​ឬ​ធំ និង​ជាត​ម្លៃ ដែល​ខ្វៃ​រួចហើយ​។ លោក​បញ្ជាក់ថា លោក​បាន​ចិញ្ចឹម​ជ្រូក​កណ្ដុរ​ប្រហែល​៤​ឆ្នាំ​ហើយ ប៉ុន្តែ​លក់ដាច់​ខ្លាំង​នៅក្នុង​ឆ្នាំ ២០២០ និង​ឆ្នាំ​២០២១​នេះ​។

​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តមណ្ឌលគិរី លោក សុង ឃាង បាន​ថ្លែងថា ជ្រូក​កណ្ដុរ​ឬ​ជ្រូក ព្រៃ​កាត់​ជ្រូក​កណ្ដុរ​នេះ កំពុងមាន​ការពេញនិយម​ណាស់​ដោយ​អ្នកទេសចរ​ចូលចិត្ត​ទិញយក​ទៅ​ពិសា ប៉ុន្តែ​ខេត្តមណ្ឌលគិរី មិនទាន់មាន​ការចិញ្ចឹម​ខ្នាត់​ជា​កសិដ្ឋាន​នៅឡើយ​ទេ មាន​ត្រឹម​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ៕

​ក្រសួងព័ត៌មាន

អាជីវ​ករលក់​ជ្រូក​ពូជ​របស់​ជនជាតិភាគតិច អះអាងថា មាន​ទីផ្សារ​ល្អ​
អាជីវ​ករលក់​ជ្រូក​ពូជ​របស់​ជនជាតិភាគតិច អះអាងថា មាន​ទីផ្សារ​ល្អ​
អាជីវ​ករលក់​ជ្រូក​ពូជ​របស់​ជនជាតិភាគតិច អះអាងថា មាន​ទីផ្សារ​ល្អ​

PLB Banner on article detail

អត្ថបទពេញនិយម