ក្នុង​មួយឆ្នាំ កម្ពុជា​នាំចូល​ហ្គាស ជាង ១០០​លាន​ដុល្លារ​

ថ្ងៃសុក្រ 5 កុម្ភៈ 2021, 9:8

​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ ២០២០ ការ​នាំចូល​ថាមពល​ហ្គាស មានតម្លៃ​ទឹកប្រាក់​ជាង ១៤៣ លាន​ដុល្លារ (១៤៣.៤៦) ធ្លាក់ចុះ ១៧ លាន​ដុល្លារ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៩ ដែលមាន​តម្លៃ ១៦០ លាន​ដុល្លារ​។ នេះ​បើតាម​ទិន្ន័យ​ពី​ក្រសួងពាណិជ្ជកម្ម​។​

 

​ទិន្នន័យ​ឲ្យ​ដឹង​ទៀតថា នៅ​ឆ្នាំ ២០១៩ កម្ពុជា​នាំចូល​ហ្គាស​ជាង ៣៤០ លាន​គីឡូ (៣៤០,៩៥៥,០១៥) ហើយ​នៅ​ឆ្នាំ ២០២០ នាំចូល​ត្រឹមតែ​ជាង ៣១៥ លាន​គីឡូ (៣១៥,៧០៩,៩០៧)៕​

ក្នុង​មួយឆ្នាំ កម្ពុជា​នាំចូល​ហ្គាស ជាង ១០០​លាន​ដុល្លារ​

PLB Banner on article detail

អត្ថបទពេញនិយម