អភិបាលខេត្ត​ប៉ៃលិន ត្រៀម​រៀបចំ​​ឧបករណ៍​ហាត់ប្រាណ​លើ​សួន​កុមារ

ថ្ងៃសុក្រ 5 កុម្ភៈ 2021, 8:14

(​ប៉ៃលិន​) ៖ ដើម្បី​លើកកម្ពស់​ដល់​សុខភាព​និង​បំផុស​ឲ្យ​ពលរដ្ឋ​ឲ្យ​ព្យាយាម​ការហាត់​ប្រាណ​ដើ​ម្ប​បង្កើន​កម្លាំងកាយ​ឲ្យ​មាន​សុខភាព​រឹងមាំ​ទើប លោកជំទាវ​បាន​ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​គ្រោង​និង​រៀបចំ​ដាក់​ឧបករណ៍​ហាត់ប្រាណ នៅលើ​សួន​កុមារ ទល់មុខ​សាលាខេត្ត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

 

​នេះ​ជា​ដំណឹង​ល្អ​ដែល​ពលរដ្ឋ ម្នាក់ៗ រំភើប​ត្រេកអរ និង​សប្បាយចិត្ត​យ៉ាងខ្លាំង ដោយ​សង្ឃឹមថា នឹងមាន​ពេលវេលា ដើម្បី​នាំគ្នា​ទៅលេង​កម្សាន្ត និង​ហាត់ប្រាណ ដើម្បី​សុខភាព​រឹងមាំ កម្លាំង​មាំមួន ។​

 

​លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​នៅលើ​បណ្ដាញ​ឱ្យដឹងថា ៖ ត្រៀមៗ បងប្អូន ចាប់ពី​ថ្ងៃស្អែក​នេះ​តទៅ នៅ​ទីប្រជុំជន លើ​សួន​កុមារ​នឹងមាន​ឧបករណ៍ ហាត់ប្រាណ​ដាក់ជូន​ពុក​ម៉ែ​បង​ប្អួ​ន សំរាប់​ហាត់ប្រាណ ដើម្បី​សុខភាព​ហើយ ជាពិសេស នៅទីនេះ​មាន​លក់​ម្ហូបអាហារ បង្អែម​ឆ្ងាញ់ៗ និង​សំលៀកបំពាក់​ស្អាតៗ តែ​តំលៃថោក សមរម្យ​ថែមទៀត​ផង ។​

 

​លោកជំទាវ​បន្តទៀតថា សូម​ចូលរួម​ថែរក្សា​អនាម័យ កុំ​ភ្លេចខ្លួន​ពី​វិធាន​ការការពារ មេរោគ​ជម្ងឺ​កូ​វីដ - ១៩ ។  លើសពីនេះ ការហាត់​ប្រាណ ត្រូវ​រក្សា​គម្លាត ១​ម៉ែត្រ​កន្លះ ត្រូវ​ពាក់​ម៉ាស់ លាងដៃ​អោយបាន​ញឹកញាប់  និង​សូម​បងប្អូន​ទាំងអស់ ចូលរួម​ថែរក្សា​អនាម័យ ឧបករណ៍​ហាត់ប្រាណ​របស់​យើង អោយបាន​ល្អ​អាច​ប្រើប្រាស់​បានយូរ​អង្វែង ។​

 

​សូមបញ្ជាក់​ផងដែរ​ថា ៖ កាលពី​មុនគេ​ធ្លាប់​ឃើញ​មាន​ការដាក់​ទោង ប្រដាប់​ក្មេង​លេង និង​សម្ភារៈ​ហាត់ប្រាណ​មួយចំនួន​នៅលើ​សួន​កុមា​រដែរ លុះ​ក្រោយមក​ក៍បាន​ខូចខាត​អស់ និង​ត្រូវបាន​លើក​ចេញ​តែម្តង ៕

 

អភិបាលខេត្ត​ប៉ៃលិន ត្រៀម​រៀបចំ​​ឧបករណ៍​ហាត់ប្រាណ​លើ​សួន​កុមារ
អភិបាលខេត្ត​ប៉ៃលិន ត្រៀម​រៀបចំ​​ឧបករណ៍​ហាត់ប្រាណ​លើ​សួន​កុមារ
អភិបាលខេត្ត​ប៉ៃលិន ត្រៀម​រៀបចំ​​ឧបករណ៍​ហាត់ប្រាណ​លើ​សួន​កុមារ
អភិបាលខេត្ត​ប៉ៃលិន ត្រៀម​រៀបចំ​​ឧបករណ៍​ហាត់ប្រាណ​លើ​សួន​កុមារ
អភិបាលខេត្ត​ប៉ៃលិន ត្រៀម​រៀបចំ​​ឧបករណ៍​ហាត់ប្រាណ​លើ​សួន​កុមារ

PLB Banner on article detail

អត្ថបទពេញនិយម