រដ្ឋាភិបាល គ្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ពន្លឺព្រះអាទិត្យ នៅ​ខេត្តកំពង់ឆ្នាំង​

ថ្ងៃពុធ 3 កុម្ភៈ 2021, 9:17

​លោក វិចទ័រ ហ្សូ​នា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា ក្រសួង និង​ដៃគូ​អភិវឌ្ឍន៍​កំពុង​រៀបចំ​ឯកសារ​ដេញថ្លៃ​វិនិយោគ​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ពី​សូ​ឡា ៤០ មេ​ហ្គា​វ៉ាត​ក្នុង​ខេត្តកំពង់ឆ្នាំង​ដែល​គ្រោង​បញ្ចប់​នៅ​ត្រីមាស​ទី ៣ ឆ្នាំ ២០២១​។​

 

​លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា ក្រុមការងារ​លោក​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ចូលរួម​អភិវឌ្ឍ​គម្រោង​នេះ ខណៈ​ការសិក្សា​ផលប៉ះពាល់​សង្គម និង​បរិស្ថាន​ជិត​រួចរាល់​ហើយ​។ លោក​រំពឹងថា គម្រោង​នេះ​នឹង​អាច​ចាប់ផ្តើម​នៅក្នុង​ឆមាស​ទី ២ ឆ្នាំនេះ​៕​

រដ្ឋាភិបាល គ្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ពន្លឺព្រះអាទិត្យ នៅ​ខេត្តកំពង់ឆ្នាំង​

PLB Banner on article detail

អត្ថបទពេញនិយម