កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយ ជាង ១២​ម៉ឺន​ហិកតា​

ថ្ងៃពុធ 3 កុម្ភៈ 2021, 8:53

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​មាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយ​សរុប​ចំនួន ១២៤ ៣១៩​ហ​.​ត ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន ៩១ ៣៩៨​ហ​.​ត ទទួលបាន​ទិន្នផល​ជា​មធ្យម​ចំនួន ១៦​តោន​/​ហ​.​ត​/​រដូវ ដែលមាន​បរិមាណ​ផល​សរុប​ចំនួន ១ ៤៤៨ ៦៧៧​តោន​។​

 

​ជា​លទ្ធផល រយៈពេល​៤​ឆ្នាំ មកនេះ ផលិតផល​ផ្លែស្វាយ​កែវ​រមៀត​ស្រស់​របស់​កម្ពុជា​ត្រូវបាន​នាំចេញ​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ ជា​លើកដំបូង​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ នេះ​បើតាម​ការអះអាង​របស់​អគ្គនាយកដ្ឋាន​កសិក​ម្ម (​ថ្ងៃទី​០១ ខែកុម្ភ​:) ហើយ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែមករា ដល់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០) ផ្លែ ស្វាយ​ស្រស់​មានគុណ​ភាពល្អ​ចំនួន ៧៧​តោន ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​កូរ៉េ​។ នៅ​ដើមឆ្នាំ​២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) មាន​ផែនការ​នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ស្រស់​ឲ្យ​បាន​ចំនួន ១ ០០០​តោន​ទៅកាន់​ទីផ្សារ​កូរ៉េ​៕

កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយ ជាង ១២​ម៉ឺន​ហិកតា​

PLB Banner on article detail

អត្ថបទពេញនិយម