អាមេរិក​គំរាម​ដាក់ទណ្ឌកម្ម​ប្រទេស​មី​យ៉ាន់​ម៉ា ក្រោយ​យោធា​ធ្វើ​រដ្ឋប្រហារ ចាប់ខ្លួន​លោកស្រី ស៊ូ​ជី​

ថ្ងៃអង្គារ 2 កុម្ភៈ 2021, 10:56

​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន បាន​គំរាម​ដាក់ទណ្ឌកម្ម​ថ្មី​លើ​មី​យ៉ាន់​ម៉ា បន្ទាប់ពី​យោធា​ធ្វើ​រដ្ឋប្រហារ និង​ចាប់ខ្លួន​មេដឹកនាំ​ស៊ីវិល​របស់​រដ្ឋាភិបាល រួមទាំង​លោកស្រី អ៊ុង សាន ស៊ូ​ជី ផងដែរ ។​

 

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​បាន​ដក​ទណ្ឌកម្ម​លើ​មី​យ៉ាន់​ម៉ា​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ ដោយ​ផ្អែកលើ​ការរីកចម្រើន​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ ។ លោក​បន្តថា ការដើរថយក្រោយ​នៃ​ការរីកចម្រើន​នោះ នឹងត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់​នូវ​ច្បាប់​និង​អំណាច​របស់​យើង ហើយ​បន្ទាប់មក​នឹងមាន​សកម្មភាព​សមស្រប​... អាមេរិក​នឹង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​កន្លែង​ណា​ដែល​រង​ការវាយប្រហារ ។​

 

​គួរបញ្ជាក់​ផងដែរ​ថា ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ងើប​ចេញពី​ការគ្រប់គ្រង​ដោយ​យោ ធា​យ៉ាង​តឹងរ៉ឹង​អស់​រយៈពេល​រាប់​ទសវត្សរ៍ និង ភាព​ឯកោ​អន្តរជាតិ​ដែល​បានចាប់ផ្តើម​នៅក្នុង​ឆ្នាំ​១៩៦២ ប៉ុន្តែ​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ គឺជា​ការធ្លាក់ចុះ​ដ៏​គួរអោយភ្ញាក់ផ្អើល​មួយ ៕ ប្រភព​៖ AP
 

អាមេរិក​គំរាម​ដាក់ទណ្ឌកម្ម​ប្រទេស​មី​យ៉ាន់​ម៉ា ក្រោយ​យោធា​ធ្វើ​រដ្ឋប្រហារ ចាប់ខ្លួន​លោកស្រី ស៊ូ​ជី​
អាមេរិក​គំរាម​ដាក់ទណ្ឌកម្ម​ប្រទេស​មី​យ៉ាន់​ម៉ា ក្រោយ​យោធា​ធ្វើ​រដ្ឋប្រហារ ចាប់ខ្លួន​លោកស្រី ស៊ូ​ជី​

PLB Banner on article detail

អត្ថបទពេញនិយម