ធនាគារ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា បិទទ្វារបណ្តើរៗហើយ

ថ្ងៃអង្គារ 2 កុម្ភៈ 2021, 8:53

​បណ្តា​ធនាគារ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ឯកភាព​បិទ​សេវាកម្ម​ហិរញ្ញវត្ថុ ជា​បណ្តោះអាសន្ន ដោយសារ​សេវាកម្ម​អ៊ី​ន​ធើ​ណែ​ត​ខ្សោយ អំឡុង ពេល​ស្ថានភាព​នយោបាយ​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

 

​នេះ​បើតាម​ការអោយ​ដឹង​ពីស​មា​គម​ធនាគារ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​នៅក្នុង​សេចក្តី ថ្លែងការណ៍​។ ធនាគារ នឹង​ស្វែងរក​ការអនុញាតិ​ពី​ធនាគារកណ្តាល​សម្រាប់​ការបិទជា​បណ្តោះអាសន្ន ហើយនឹង​ជូនដំណឹង​នៅពេល​ពួកគេ​ចាប់ផ្តើម សេវាកម្ម​ធនាគារ​ឡើងវិញ​។​

 

​សូមជម្រាបថា សេវាកម្ម​អ៊ី​ន​ធើ​ណែ​តរបស់​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់ចុះ ចាប់តាំងពី​ម៉ោង​៣​ព្រឹក​ម៉ោង​ក្នុង​តំបន់​។ នេះ​បើតាម​ភ្នាក់ងារ​សេវា​អ៊ី​ន​ធើ​ណែ​ត​NetBlocks របស់​ប្រទេស​មី​យ៉ាន់​ម៉ា​៕​

ធនាគារ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា បិទទ្វារបណ្តើរៗហើយ
ធនាគារ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា បិទទ្វារបណ្តើរៗហើយ

PLB Banner on article detail

អត្ថបទពេញនិយម