តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ

ថ្ងៃច័ន្ទ 1 កុម្ភៈ 2021, 9:4

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស សហការ​ជាមួយ​កំលាំងប្រដាប់អាវុធ ចុះ​ល្បាត និង​ពិនិត្យមើល​ទីតាំង ទ្រនំ​ដែលជា​ទីជម្រក សត្វ​ចង្កៀលខ្យង​ពង​កូន ហើយ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​នេះ​គឺ​ស្ថិតនៅ ភូមិសាស្ត្រ​ខេត្តតាកែវ ក្នុងស្រុក​បូរី​ជលសារ និង​ស្រុក​កោះអណ្ដែត​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរ បរិស្ថាន​ខេត្តតាកែវ នៅ​ថ្ងៃទី​៣០ ខែមករា​។​

 

​សូមជម្រាបថា សត្វ​ចង្កៀលខ្យង​ត្រូវបាន​កត់ត្រា​មាន​វត្ត​មាននៅ​តំបន់​បឹង​ព្រែក​ល្ពៅ​តាំងពី​ឆ្នាំ ២០០៣ មកម្ល៉េះ​ដែល​កាលនោះ​មាន​ប្រហែល​ជាង ១០០ ក្បាល​ប៉ុណ្ណោះ ហើយ​ចំនួន​សត្វ​នេះ​បាននិងកំពុង​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គួរ​ឲ្យ​កត់សម្គាល់​។​

 

​បឹង​ព្រែក​ល្ពៅ ជា​តំបន់ដីសើម​ដ៏​ធំ​មួយ​ដែល​ស្ថិតនៅក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្រោម និង​ត្រូវ​បានកំណត់​ជា​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​តាមរយៈ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៦ ដែលមាន​ភូមិសាស្ត្រ​ក្នុងស្រុក​បុរី​ជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។ តំបន់ដីសើម​នេះ​មាន​សារៈសំខាន់​ក្នុងការ​ទ្រទ្រង់ ផ្គត់ផ្គង់ និង​ជាទី​ជម្រក​របស់​សត្វ​ស្លាប រុក្ខជាតិ មច្ឆជាតិ និង​សត្វព្រៃ​ផ្សេងៗ​ដែល​ក្នុងនោះ​មាន​សត្វ និង​រុក្ខជាតិ​មួយចំនួន​មិនទាន់បាន​កត់ត្រា​លម្អិត​នៅឡើយ​ទេ​៕​

តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ
តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ
តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ
តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ
តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ

PLB Banner on article detail