អ្នកជម្ងឺទី១៤ ដែលជាសះស្បេីយពីកូវីដ ១៩ ត្រូវបានអភិបាលខេត្តប៉ៃលិន ជូនដំណើរទៅលំនៅឋានវិញក្រោយពីឆ្លងដែនមកពីប្រទេសថៃ

ថ្ងៃអាទិត្យ 31 មករា 2021, 12:11

(ប៉ៃលិន) នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរពលករម្នាក់ទៀត ទៅលំនៅឋានវិញ ក្រោយពីបានឆ្លងវីរុសកូវីដ១៩ ហើយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាល រហូតទទួលបានជាសះស្បើយ ។

ក្នុងឱកាសសំណេះសំណាល និងជូនដំណើរនេះ លោកជំទាវ បាននាំការអបអរសាទរ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនបងប្អូននាពេលនេះផងដែរ ។ ក្នុងនាមលោកជំទាវផ្ទាល់ ក៏សំដែងនូវទឹកចិត្តត្រេកអរជាមួយបងស្រី និងបានផ្តាំផ្ញើថា ទោះបីពេលនេះប្អូនៗទទួលបានជាសះស្បើយក្តី តែពេលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ និងកុំភ្លេចញ៉ាំថ្នាំអោយបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ និងបានកើតសរសើរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត លះបង់ពេលវេលាទាំងយប់ទាំងថ្ងៃ ក្នុងការមើលថែអ្នកជំងឺយ៉ាងយកចិត្តទុកដាក់រហូតបានជាសះស្បើយ ។

លោកជំទាវ បានបញ្ជាក់បន្ថែមជូនបងស្រីថា ក្នុងដំណាក់កាលព្យាបាលនិងការស្នាក់នៅ ហូបចុក គឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដោយមិនទុកអោយបងប្អូនពលករខ្មែរយើងណាម្នាក់ជួបទុក្ខលំបាកដោយសារវីរុសកូវីដ៩ ដោយលោកមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ។ លោកបានចាត់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើការងារនេះជាសមរភូមិមុខ បន្ទាប់មកកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលវីរុសកំណាចនេះចូលក្នុងមូលដ្ឋាន ។

លោកជំទាវក៏បានស្នើអោយបងស្រី បើមានសាច់ញាតិដែលត្រូវត្រឡប់មកស្រុកកំណើតវិញ សូមមកតាមសម្រួល និងត្រូវផ្តល់ព័ត៌មានពិត ជូនកងកម្លាំងការពារ និងក្រុមគ្រូពេទ្យជំនាញ រួចស្ម័គ្រចិត្ត ចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ៕

អ្នកជម្ងឺទី១៤ ដែលជាសះស្បេីយពីកូវីដ  ១៩  
ត្រូវបានអភិបាលខេត្តប៉ៃលិន ជូនដំណើរទៅលំនៅឋានវិញក្រោយពីឆ្លងដែនមកពីប្រទេសថៃ
អ្នកជម្ងឺទី១៤ ដែលជាសះស្បេីយពីកូវីដ  ១៩  
ត្រូវបានអភិបាលខេត្តប៉ៃលិន ជូនដំណើរទៅលំនៅឋានវិញក្រោយពីឆ្លងដែនមកពីប្រទេសថៃ
អ្នកជម្ងឺទី១៤ ដែលជាសះស្បេីយពីកូវីដ  ១៩  
ត្រូវបានអភិបាលខេត្តប៉ៃលិន ជូនដំណើរទៅលំនៅឋានវិញក្រោយពីឆ្លងដែនមកពីប្រទេសថៃ
អ្នកជម្ងឺទី១៤ ដែលជាសះស្បេីយពីកូវីដ  ១៩  
ត្រូវបានអភិបាលខេត្តប៉ៃលិន ជូនដំណើរទៅលំនៅឋានវិញក្រោយពីឆ្លងដែនមកពីប្រទេសថៃ
អ្នកជម្ងឺទី១៤ ដែលជាសះស្បេីយពីកូវីដ  ១៩  
ត្រូវបានអភិបាលខេត្តប៉ៃលិន ជូនដំណើរទៅលំនៅឋានវិញក្រោយពីឆ្លងដែនមកពីប្រទេសថៃ
អ្នកជម្ងឺទី១៤ ដែលជាសះស្បេីយពីកូវីដ  ១៩  
ត្រូវបានអភិបាលខេត្តប៉ៃលិន ជូនដំណើរទៅលំនៅឋានវិញក្រោយពីឆ្លងដែនមកពីប្រទេសថៃ

PLB Banner on article detail

អត្ថបទពេញនិយម