សហរដ្ឋអាមេរិក នឹងធ្វើ​ការ​ជាមួយ​ចិនលើ​​បញ្ហា​ប្រែប្រួល​អាកាសធាតុ

ថ្ងៃសុក្រ 29 មករា 2021, 9:46

​សហរដ្ឋអាមេរិក​នឹង​ព្យាយាម​រក្សា​ការចរចា​អាកាសធាតុ​ជាមួយ​ចិន​ដោយ​ទុក​ដាច់ដោយឡែក​សិន នូវ​ភាពមិន​ចុះសម្រុង​គ្នា​ផ្សេងទៀត ដែល​ជះឥទ្ធិពល​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ នេះ​បើតាម​ការបញ្ជាក់​របស់​អតីតរដ្ឋមន្ត្រី​ការបរទេស ដែល​បច្ចុប្បន្ន​ជា​ប្រេសិត​អាកាសធាតុ​របស់លោក ចូ បៃ​ដិ​ន គឺ​លោក ច​ន ឃើ​រី ។​

 

​លោក ច​ន ឃើ​រី បានបញ្ជាក់​ដូច្នេះ​ថា ឥឡូវនេះ​ទាក់ទង​នឹង​ចិន ជាក់ស្តែង​យើង​មានការ​ខ្វែងគំនិត​គ្នា​យ៉ាងធ្ងន់ធ្ងរ​ជាមួយ​ចិន​លើ​បញ្ហាសំខាន់ៗ​មួយចំនួន ។ បញ្ហា​នៃ​ការ​លួច​កម្មសិទ្ធិបញ្ញា និង សិទ្ធិ​ចូលទៅ​កាន់​ទីផ្សារ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​... ខ្ញុំ​ចង់​មានន័យថា ចូលទៅ​មើល​ក្នុង​បញ្ជី យើង​ដឹង​បញ្ហា​ទាំងអស់នោះ ។ បញ្ហា​ទាំងនោះ​នឹងមិន​ពាក់ព័ន្ធ​នឹង​បញ្ហា​អាកាសធាតុ​នោះទេ ប៉ុន្តែ​អាកាសធាតុ​ជា​បញ្ហាសំខាន់​ជាងគេ ដែល​យើង​ត្រូវតែ​ដោះស្រាយ ។​

 

​ប្រេសិត​អាកាសធាតុ​អាមេរិក​រូបនេះ​បាន​សង្កត់ធ្ងន់ថា ចិន​ទទួលខុសត្រូវ​ចំពោះ​ការ​បំ​ភាយ​ឧស្ម័ន​លើ​ពិភពលោក​ចំនួន​៣០​ភាគរយ និង​សហរដ្ឋអាមេរិក​១៥​ភាគរយ ហើយ​ថា ដូច្នេះ​វា​ជា​រឿង​បន្ទាន់ ដែល​យើង​ត្រូវ​រក​វិធីចែក​បញ្ហា​ឱ្យដាច់ ដើម្បី​ឆ្ពោះ​ទៅមុខទៀត ៕​

សហរដ្ឋអាមេរិក នឹងធ្វើ​ការ​ជាមួយ​ចិនលើ​​បញ្ហា​ប្រែប្រួល​អាកាសធាតុ

PLB Banner on article detail