​អាជ្ញាធរ​ក្រុងប៉ៃលិន ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​លើ​ចិញ្ចើមផ្លូវ​សាធារណ​

ថ្ងៃព្រហស្បតិ៍ 28 មករា 2021, 8:43

(​ប៉ៃលិន​) ៖​ក្រោយពី​មានការ​ណែនាំ​ពី​លោកជំទាវ​បាន​ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ក្នុងការ​ថែរក្សា​អនាម័យ​បរិស្ថាន និង​សោភ័ណភាព​ផ្លូវ​សា​ធា រណ​:​ក្នុង​ក្រុងប៉ៃលិន ឱ្យ​កាន់តែ​ស្រស់ស្អាត បង្កលក្ខណ​:​ងាយស្រួល​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ឱ្យ​ចូលមក​កម្សាន្ត​នៅក្នុង​ខេត្ត​ប៉ៃលិន កាន់តែច្រើន រហូតមកដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ លោក ចក់ រិទ្ធី អភិបាលរងក្រុង បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​អប់រំ​ដល់​ប្រជាពលរដ្ឋ ឱ្យ​រៀបចំ​ធុងសម្រាម និង​តូប​លក់ដូរ​របស់ខ្លួន ឱ្យមាន​របៀបរៀបរយ មិនឱ្យ​ដាក់​ហួស​លើស​គម្រប​លូ​នោះឡើយ ជាពិសេស​គឺ​ដំបូល​រោង​សំយាប​មុខផ្ទះ ត្រូវតែ​ស្ថិតនៅ​ខាងក្រោយ​គម្រប​លូ​តែម្តង ។​

លោក ចក់ រិទ្ធី អភិបាលរង​ក្រុងប៉ៃលិន ទទួលបន្ទុក​ផ្នែក​បរិស្ថាន និង​សណ្តាប់ធ្នាប់​ផ្លូវ​សាធារណ​:​ក្រុង បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​នៅ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ​ថា ៖ បន្ទាប់ពី​ទទួលបាន​នូវ​បទបញ្ជា​ពី​លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ខាង​លោក​បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្លូវ​សាធារណ​:​ក្នុង​ក្រុងប៉ៃលិន​នេះ ឱ្យមាន​របៀបរៀបរយ សណ្តាប់ធ្នាប់​ល្អ ដោយ​ចុះ​រៀបចំ​អស់​រយ​:​ពេល​២​ថ្ងៃ​មកហើយ ក្នុងនោះ​មាន​កម្លាំង​ខាង​អធិការដ្ឋាន នគរបាល​ក្រុងប៉ៃលិន ផ្នែក​កា​រិ​យា ល័យ​សណ្តាប់ធ្នាប់ ខាង​មន្ត្រីសង្កាត់​ប៉ៃលិន រួមជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចុះ​ណែនាំ អប់រំ​ដល់​ប្រជាពលរដ្ឋ ឱ្យ​ចេះ​រក្សា​អនាម័យ​នៅតាម​ចិញ្ចើមផ្លូវ​មុខផ្ទះ​របស់ខ្លួន និង​នៅតាម​ផ្លូវ​តូប​ផ្សារ​ប៉ា​ហ៊ី​ផងដែរ ។

​លោក​បន្តទៀតថា ចាប់ពីពេលនេះ​តទៅ ខាង​អាជ្ញាធរ នឹង​ចុះ​អនុវត្ត​នូវ​កិច្ចការ​នេះ ជាប់​ជាប្រចាំ ដូច​ភ្លៀងរលឹម ដើម្បី​ជម្រាប​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ ចិញ្ចឹម​ផ្លូវ​សាធារណ​:​ទាំង អស់ ឱ្យមាន​ការយល់ដឹង​កាន់តែច្បាស់ អំពី​ការដាក់​តាំង​លក់ទំនិញ នៅមុខ​ផ្ទះ និង​នៅតាម​សំយាប​តូប​ក្នុង​ផ្សារ ដោយ​មិន​ត្រូវដាក់​ដំបូល​រោង​ហួស​គម្រប​លូ​នោះឡើយ ជាហេតុ​ដែលនាំឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណ​: បង្កឱ្យមាន​ការ​ចង្អៀត​ផ្លូវ អាចឱ្យ​កើតជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាយ​ថា ហេតុ ឬ​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​ក្រុង​ផងដែរ ។
  លោក ចាក់ រិទ្ធី អភិបាលរងក្រុង​ក៏បាន​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ​ចេះ​តុបតែង​សំយាបផ្ទះ​របស់ ខ្លួន ឱ្យមាន​របៀបរៀបរយ​ល្អ ដើម្បី​លំអ​ឱ្យមាន​សោភ័ណភាព និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យចូល​មកលេង​ក្នុង​ខេត្ត​ប៉ៃលិន កាន់តែ​ច្រើនឡើងៗ ។​

លើសពីនេះ បើសិនជា​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ដាក់តាំង​លក់ទំនិញ​របស់ខ្លួន រហូតដល់​ហួស​គម្រប​លូ ខាង​អាជ្ញាធរ​ក្រុង​នឹងមាន​វិធានការ បន្ទាប់ពី​ធ្វើការ​អប់រំ​ណែនាំ​ពីរ​ទៅ​បី​ដង មិន​ព្រមស្តាប់​តាម ។ លោក​ក៏បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ឱ្យនៅតែ​បន្ត​រក្សា​ការ​អនាម័យ ដោយ​លាងដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់កុល​ជែ​ល ដើម្បី​ការពារ​កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍ ៕​

PLB Banner on article detail