ឃាត់ខ្លួនជនសង្ស័យ១ម្នាក់ពីបទរក្សាទុកថ្នាំញៀន

ថ្ងៃអង្គារ 26 មករា 2021, 23:2

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិប៊ួរុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
 
ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ នួន កុសលភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិប៊ួរុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង  រួមជាមួយវត្ថុតាងចាប់យកបានរួមមាន៖
ថ្មាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន ០៤ថង់ ទម្ងន់ ៤,៨៣ក្រាម
និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

  ជនសង្ស័យក្រោយពីឃាត់ខ្លួនយកមកសាកសួរ រួមជាមួយនឹងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតីវិធី។

ឃាត់ខ្លួនជនសង្ស័យ១ម្នាក់ពីបទរក្សាទុកថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យ១ម្នាក់ពីបទរក្សាទុកថ្នាំញៀន
PLB Banner on article detail

អត្ថបទពេញនិយម