គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ និងដោយអគ្គិភ័យសរុប ៧គ្រួសារនៅក្នុងស្រុកសង្កែបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា

ថ្ងៃអង្គារ 26 មករា 2021, 17:5

ខេត្តបាត់ដំបង !ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែងនៃការខ្វះខាតស្បៀងអាហាររបស់ប្រជាពលរដ្ឋនៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងតែធ្វើសង្រ្គាមត្រជាក់គឺការប្រយុទ្ធប្រឆាំងនៃជំងឺCovid -19 នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំសហការីចុះសួរសុខទុក និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលជួបផលប៉ះពាល់ក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ ដោយផ្តោតចំពោះចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ និងជនពិការទីទ័លក្រ ចំនួន ៥គ្រួសារ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ និងគ្រួសាររងគ្រោះដោយអគ្គិភ័យ ចំនួន២គ្រួសាររស់នៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ 

ក្នុងឱកាសជួបសំណេះសំណាលនារពេលនោះឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ 

ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានបន្តទៀតថា ក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិលជម្ងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចនិង ជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ សំខាន់គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគ អេដស៍ និង ជនពិការទីទ័លក្រ ។

បន្ទាប់មកឯកឧត្តមបណ្ឌិតបានបន្តចាត់អោយលោក កង ប៊ន  អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការ សាខា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តជូនដល់ប្រជាពលរដ្ឋ ចំនួន២គ្រួសារផ្សេងទៀតរួមមាន៖
១,លោក ឈួន រីណា  អាយុ៣៥ឆ្នាំជាបុគ្គលិកអង្គភាពអគ្គិសនីខេត្ត 
២,លោក ស្រី ឡាំង សូនី អាយុ ៤១ ឆ្នាំ ជាជាងអ៊ុតសក់ ដែលរងគ្រោះដោយអគ្គិភ័យកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៤និង០០នាទីរសៀល ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ស្ថិតនៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ 

ប្រតិភូសាខាក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយ សម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ ដែលធ្វើឲ្យមាន ផលប៉ះពាល់ក្នុងជីវភាពរបស់បងប្អូនជាគ្រួសារងាយរងគ្រោះនិងបានអំពាវនាវដល់បងប្អូន ត្រូវមានការប្រុងប្រយ័ត្ន និងថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំ ដើម្បីការពារជំងឺគ្រុនឈាមដែលកំពុងរីករាលដាល ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាកុំអោយមានករណីគ្រោះថ្នាក់។ 

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបាន -អង្ករ២៥ គីឡូក្រាម -ទឹកបរិសុទ្ធវីឃែរ ចំណុះ ២០លីត្រ១ធុង -មី១កេស -ភួយ១  -មុង១ -ក្រមា១ -សារុង១ -អាវយឺត១ -សាប៊ូ២ដុំ -ទឹកត្រី ៣ដប -ទឹកស៊ីអ៊ីវ ៣ដប  -ថវិកា -និងសម្ភារៈផ្ទះបាយមួយចំនួន ។ដោយឡែកគ្រួសាររងគ្រោះដោយអគ្គិភ័យ បន្ថែមអង្ករ ចំនួន ៥០គីឡូក្រាមក្នុងមួយគ្រួសារផងដែរ ។

គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ និងដោយអគ្គិភ័យសរុប ៧គ្រួសារនៅក្នុងស្រុកសង្កែបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា
គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ និងដោយអគ្គិភ័យសរុប ៧គ្រួសារនៅក្នុងស្រុកសង្កែបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា
គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ និងដោយអគ្គិភ័យសរុប ៧គ្រួសារនៅក្នុងស្រុកសង្កែបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា
គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ និងដោយអគ្គិភ័យសរុប ៧គ្រួសារនៅក្នុងស្រុកសង្កែបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា
គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ និងដោយអគ្គិភ័យសរុប ៧គ្រួសារនៅក្នុងស្រុកសង្កែបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា
គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ និងដោយអគ្គិភ័យសរុប ៧គ្រួសារនៅក្នុងស្រុកសង្កែបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា
គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ និងដោយអគ្គិភ័យសរុប ៧គ្រួសារនៅក្នុងស្រុកសង្កែបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា
គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ និងដោយអគ្គិភ័យសរុប ៧គ្រួសារនៅក្នុងស្រុកសង្កែបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា
គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ និងដោយអគ្គិភ័យសរុប ៧គ្រួសារនៅក្នុងស្រុកសង្កែបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា

PLB Banner on article detail

អត្ថបទពេញនិយម