ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី ចុះហត្ថលេខា​លើ​ប្រតិបត្តិនយោបាយ​ Buy American

ថ្ងៃអង្គារ 26 មករា 2021, 10:1

អាមេរិក​៖ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិ ប​ត្តិ​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​នឹង​ផ្តល់អោយ​ក្រុមហ៊ុន និង​ផលិតផល​អាមេរិក​ជា​អាទិភាព ក្នុងការ​ចុះកិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​សហព័ន្ធ ខណៈ​រដ្ឋបាល​ថ្មី​ព្យា យាម​ជំរុញ​ការផលិត​ក្នុងស្រុក​។​

 

​បទបញ្ជា​ប្រតិបត្តិ​ដែល​ស្ថិតនៅក្រោម​គោលនយោបាយ “​ទិញ​ផលិតផល​អាមេរិក ឬ Buy American” នេះ នឹង​ជំរុញ​នូវ​ការបង្កើត​ការងារ ព្រមទាំង​បង្កើន​ការវិនិយោគ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការសន្យា​របស់លោក បៃ​ដិ​ន នៅក្នុង​យុទ្ធនាការ “​កសាង​អ្វីៗ​អោយ​ល្អប្រសើរ​ឡើងវិញ ឬ Build Back better” ដើម្បី​បង្កើន​កំណើនសេដ្ឋកិច្ច ដែល​កំពុង​រងគ្រោះ​ដោយសារ​វិបត្តិ COVID-19 ។​

 

​សូមជម្រាបថា រដ្ឋាភិបាល​អាមេរិក​បាន​ចំណាយ​ប្រាក់​៦០០​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ លើ​កិច្ចសន្យា​នានា​ជាមួយ​ក្រុមហ៊ុន​អាមេរិក ដើម្បី​ទីភ្នាក់ងារ ឬ​ក្រសួង​របស់ខ្លួន​ទិញ​ផលិត​ពី​ក្រុមហ៊ុន​អាមេរិក និង​បង្កើត​ការផលិត​នៅក្នុង​ស្រុក ឬ Made in America ក៏ប៉ុន្តែ​ក្រុមហ៊ុន​អាមេរិក​ធំៗ​ភាគច្រើន បែរ​ជាមាន​រោងចក្រ​ខ្លួនឯង​នៅតាម​បណ្ដា​ប្រទេស​ដទៃ​ច្រើនជាង​នៅក្នុង​ស្រុក​ទៅវិញ​៕

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី ចុះហត្ថលេខា​លើ​ប្រតិបត្តិនយោបាយ​ Buy American

PLB Banner on article detail