កាំកុងត្រូល​ខេត្តបាត់ដំបង ដុត​កម្ទេច​ទំនិញ​ខូចគុណភាព ជិត​១​តោន​

ថ្ងៃអង្គារ 26 មករា 2021, 9:11

​បាត់ដំបង​៖ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង បាន​សហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្ត ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ តាម​បណ្តា​ម៉ា​ត និង​តាម​ផ្ទះ​លក់ទំនិញ​ក្នុង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​រកឃើញ​ទំនិញ​ខូចគុណភាព​ចំនួន​៨០០​គីឡូក្រាម យកទៅ​ធ្វើ​ការដុត​កម្ទេច​ចោល​នៅ​សៀ​ល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ ។​

 

​លោក ដុំ វណ្ណឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ ក​.​ប​.​ប​.​បាន​សហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ និង​សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ រក​ទំនិញ​ណា​ដែល​គ្មាន​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ខូចគុណភាព មាននៅ​ក្រុង​ប៉ោយប៉ែត ក្រុង​សិរី​សោ​ភ័​ណ្ឌ និង​តាម​បណ្តា​ស្រុក​នានា ហើយ​មន្ត្រី​ជំនាញ​បានធ្វើ​ការឆែកឆេរ​នៅតាម​បណ្តា​តូប តាម​ផ្ទះ​ម៉ា​ត​បាន​រកឃើញ​ផលិតផល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ នៅក្នុង​ក្រុង​ប៉ោយប៉ែត មានដូចជា​ស្រា​បៀ​ប្លេ​ក​ផេ​ន​ធ័​រ ទឹកក្រូច​ហ្វា​ន់តា ប័​រ​កំប៉ុង មី​កំប៉ុង ចំនួន​ប្រមាណ​៨០០​គីឡូក្រាម​។​

 

​លោក​បានបញ្ជាក់​ឲ្យ​ដឹប​ន្ត​ទៀតថា រាល់​មុខទំនិញ​ដែល​មន្ត្រី​ជំនាញ​ធ្វើការ​ដកហូត​នេះ បាន​នាំយក​ទៅធ្វើ​ការដុត​កម្ទេច​ចោល តែ​មុខទំនិញ​ណា​ដែល​ដុត​មិន​ឆេះ​ដូចជា ប្រភេទ​ទឹក ភេសជ្ជៈ​ផ្សេងៗ​ទៀត មន្ត្រី​ជំនាញ​បាន​យកទៅ​កែឆ្នៃ​ធ្វើជា​ជីធម្មជាតិ ប្រភេទ​វីតាមីន​ចែកជូន​ដល់​កសិករ ដើម្បី​យកទៅ​ប្រើប្រាស់​ស្រោចស្រប​ដំណាំ​បន្លែ ប្រភេទ​កសិកម្ម​ផងដែរ​៕​

កាំកុងត្រូល​ខេត្តបាត់ដំបង ដុត​កម្ទេច​ទំនិញ​ខូចគុណភាព ជិត​១​តោន​
កាំកុងត្រូល​ខេត្តបាត់ដំបង ដុត​កម្ទេច​ទំនិញ​ខូចគុណភាព ជិត​១​តោន​
កាំកុងត្រូល​ខេត្តបាត់ដំបង ដុត​កម្ទេច​ទំនិញ​ខូចគុណភាព ជិត​១​តោន​

PLB Banner on article detail

អត្ថបទពេញនិយម