នាយកដ្ឋាននគរបាលព្រំដែនគោក សង់ផ្ទះថ្មី១ខ្នងជូនមន្រ្តីនគរបាលមានជីវភាពខ្វះខាត

ថ្ងៃច័ន្ទ 25 មករា 2021, 14:1

​ភ្នំពេញ​៖ ក្រោម​ការដឹកនាំ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ដោយមាន​ការចង្អុលបង្ហាញ​របស់ ឯ​.​ឧ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគ​បាល​ជាតិ ដល់​កងកម្លាំង​គ្រប់​ជាន់ថ្នាក់​មេត្តា​យកចិត្តទុកដាក់ និង​ចុះ​ជួប​ដោយផ្ទាល់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ក៍​ដូចជា កងកម្លាំង ដែលមាន​ជីវភាព​ខ្វះខាត និង​គ្មាន​ផ្ទះសម្បែង​ស្នាក់នៅ  នា​ព្រឹក​ថ្ងៃទី​ច​ន្ទ័ ទី​២៥  ខែមករា ឆ្នាំ​២០២១ លោក ឧ​ត្ត​ម​សេនី​ទោ សំរិទ្ធ ណា​រ៉េត អនុប្រធាននាយកដ្ឋាន  តំណាង ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក លៀង ភារ​ម្យ ប្រធាន​នាយកដ្ឋាន​ព្រំដែន​គោក បាន​ដឹកនាំ​ក្រុមការងារ​ចុះជួយ​សា​សង់ផ្ទះ​ថ្មី​១​ខ្នង ជូន​លោក​អនុសេនីយ៍ត្រី ម៉ាន់ សំអុន នាយរង​ផ្នែក​គ្រប់គ្រង ប៉ុស្តិ៍ កម្ពុជា​-​ឡាវ​។​

​លោក​ឧ​ត្ត​ម​សេនី​ទោ សំរិទ្ធ ណា​រ៉េត អនុប្រធាននាយកដ្ឋាន បាន​មានប្រសាសន៍​អោយដឹងថា​ដោយមាន​ការ​ណែរ​នាំ​ពី​សំណាក់  ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក លៀង ភារ​ម្យ  បានឃើញ​នូវ​ជីវភាព​ខ្វះខាត​រប​ស់ លោក អនុសេនីយ៍ត្រី ម៉ាន់ សំអុន នាយរង​ផ្នែក​គ្រប់គ្រង ប៉ុស្តិ៍ កម្ពុជា​-​ឡាវ រួចមក​នោះ ឯកឧត្តម ក៍បាន​ចាត់តាំង​ក្រុមការងារ រៀបចំ​សាងសង់​ផ្ទះ​ថ្មី​១​ខ្នង​ធ្វើ​អំពី​ដែក មាន​ទំហំ 5 x 10m កំពស់ 5m និង​ថវិការ​មួយចំនួន ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​និង​មានផ្ទះ​សម្បែង​សមរម្យ ដែលមាន​ទីតាំងនៅ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែត​៦  ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ  ដោយមាន​ការចូលរួម​អំពី​សំណាក​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​ជាមួយគ្នានេះដែរ នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក មាន​តួរ​នាទី​ការពារ​អធិបតេយ្យភាព​ខណ្ឌ​ដែន​សីមា  ចូលរួម​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​សាធារណៈ នៅតាម​បន្ទាត់​ព្រំដែន  ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ  និង​ចូលរួម​យ៉ាងសកម្ម​ទប់​ស្កាត់ និង​បង្ក្រាប​នូវ ឧ​ក្រិ​ដ្ត​កម្ម​ឆ្លងដែន​នានា​នៅតាម​បន្ទាត់​ព្រំដែន សម្រេចបាន​នូវ​លទ្ធផល​ជោគជ័យ​គួរ​ជាទី​មោទនៈ​។​

PLB Banner on article detail