ចិន សម្លឹង​ឃើញ​ខេត្ត​ចំនួន​៤ ជា​គោលដៅ​វិនិយោគ​រុក្ខជាតិ​ឱសថ​

ថ្ងៃច័ន្ទ 25 មករា 2021, 8:19

ក្រុមហ៊ុន​ចិន​មួយ បានបញ្ចប់​ការសិក្សា​ស្រាវជ្រាវ​លើ​គុណភាព​ដី ប្រភពទឹក ស្ថានភាព​ក្សេត្រ​បរិស្ថាន ផ្លូវ​គមនាគមន៍ ក្នុង​ខេត្ត​មណ្ឌល​គី​រី ឧ​ត្ត​រ​មានជ័យ ស្ទឹងត្រែង និង​ខេត្តកោះកុង​ដើម្បី​ជ្រើស​យក​ជា​កន្លែង​បង្កើត​វិទ្យាស្ថាន​ដាំ​ដុះ និង​ស្រាវជ្រាវ​រុក្ខជាតិ​ឱសថ និង​រោងចក្រ​ចំរាញ់ កែច្នៃ វេច​ខ្ចប់ សម្រាប់​នាំចេញ​។ ដោយឡែក​ខេត្តកំពង់ស្ពឺ​ជ្រើសរើស រក​ទីតាំង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​ប្រើ​ឲ្យ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​។​

 

​អ្នក​វិនិយោគិន​ថា បច្ចុប្បន្ន​ទីតាំង​មួយចំនួន​ត្រូវបាន​ជ្រើសរើស​ជាអាទិ​ភាព​រួច រង់ចាំ​វាយតម្លៃ​ចុងក្រោយ ហើយក៏​កំពុង​រៀបចំ​ឯកសារ​គតិ​យុត្ត ដើម្បី​ដាក់ជូនទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដើម្បី​ពិនិត្យ​សម្រេច​។ អ្នកវិនិយោគ​បានបញ្ជា្ក​ក់ថា​គម្រោង​នេះ​ទទួលបាន​កិច្ច សហការ​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ផ្លូវ និង​ខ្សែក្រវាត់​មួយ​ដោយមាន​តំណាង​អញ្ជើញ​មក​ចូលរួម ផងដែរ​ហើយ​ការសិក្សា​បាន​ធ្វើឡើង​ចាប់ពី ខែសីហា ឆ្នាំ​២០២០​មក​។

 

​ក្រោយ​បាន​ពី​ស្ថាប់​ពី​ការលើកឡើង​របស់​តាំង​ក្រុមហ៊ុន​ចិន ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ស្វាគមន៍ និង​គាំទ្រ គម្រោង​នេះហើយ​ក្រសួង​ត្រៀម​សហការ​ពេញទំហឹង​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​រុក្ខជាតិ​ឱសថ និង​វិស័យ​កសិកម្ម​នាពេល​អនាគត​។​

 

​ឯកឧត្តម លើកឡើងថា កម្ពុ​ជាមាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​កសិកម្ម តែ​នៅ​ខ្វះ​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ដើម្បី​ប្រើប្រាស់​សក្តានុពល​ឲ្យ​អស់​លទ្ធភាព សំដៅ​លើកស្ទួយ​ផលិតភាព​ផលិតកម្ម ប្រកួត​ប្រ​ជែក កែច្នៃ និង​នាំចេញ​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​គឺ​ស្តង់ដារ​ផលិត ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និង​ការប្រកួតប្រជែង​តម្លៃ​។​

 

“​ដើម្បី​ឲ្យ​គម្រោង​នេះ​អនុវត្ត​ទៅ​រលូន និង​ជោគជ័យ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជូន​យោបល់​ថា តា​រយ​:​លោកស្រី​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ខ្សែក្រវាត់ និង​ផ្លូវ​គួររៀបចំ​សំណើ ផែនការអភិវឌ្ឍន៍​គ​ម្រោ​ង​ឲ្យ​បាន​ត្រឹមត្រូវ និង​ជា​ផ្លូវការ បន្ទាប់​រៀបចំ​ឯកសារ MOU បង្កើត​ក្រុមការងារ រួច​ចាប់ផ្តើម​អនុវត្ត​គម្រោង​ទៅតាម​ផែនការ​។ ជំហាន​ដំបូង​គឺ​ទីតាំង​ដី​ទាំង​ដី​របស់​ឯកជន និង​ដី​សម្បទាន​របស់​រដ្ឋ និង​ស្វែងរក​ដៃគូ​សហការ​។ ចំពោះ​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ គួរ​ជ្រើស​រើសយក​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ជា​ជម្រើស​ទី​១ ឬ​នៅ​ខេត្តស្ទឹងត្រែង​ដែលជា​ដី​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​ជម្រើស​ទី​២​។  ដោយឡែក​តំបន់​សេដ្ឋកិច្ច​ពិសេស គួរពិនិត្យមើល​ទីតាំង​នៅក្នុង​ខេត្តកំពង់ស្ពឺ គឺជា​ជម្រើស​ដ៏​ល្អ “​នេះ​ជា​អនុសាសន៍​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ផ្តល់​ឲ្យ​ទៅ​ក្រុម​និ​យោគិន​ចិន​៕

ចិន សម្លឹង​ឃើញ​ខេត្ត​ចំនួន​៤ ជា​គោលដៅ​វិនិយោគ​រុក្ខជាតិ​ឱសថ​

PLB Banner on article detail