តម្លៃ​ខាត់ណា​ផ្កា​ចុះថោក​នៅ​រដូវ​ប្រមូល​ផល

ថ្ងៃអាទិត្យ 24 មករា 2021, 21:7

​ខេត្តបាត់ដំបង​! ប្រជាពលរដ្ឋ​ ជា​អ្នក​ប្រក​បរបរ​ដាំ​ដំណាំ​កសិកម្ម​បាន​ត្អូញត្អែរ​ពី​តម្លៃ​ខាត់ណា​ផ្កា​ចុះថោក​នៅ​រដូវ​ដែល​កំពុង​ប្រមូល​ផល អាច​ប្រឈម​នឹង​ការខាតបង់​មិនមាន​ប្រាក់ចំណេញ​។​

 

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ នៃ​ខេត្តបាត់ដំបង បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​អោយដឹង​នៅ​រសៀល​ថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០២១​ ​ថា គ្រួសារ​លោកស្រី​ក្រៅពី​ការធ្វើ​ស្រែ​ពួកគាត់​បាន​ចាប់យក​ការដាំ​ដំណាំ​បន្លែ​លក់​ផងដែរ ដែល​បច្ចុប្បន្ននេះ​ពួកគាត់​បាន​ដាំ​ដំណាំ​ប្រភេទ​ខាត់ណា​ផ្កា នៅក្នុង​ទំហំ​ផ្ទៃដី​២​រ៉ៃ​ស្មើនឹង​ជិត​២​ម៉ឺន​គុម្ព​។​

 

​លោកស្រី​បានបញ្ជាក់​បន្ថែមថា ចំពោះ​តម្លៃ​ខាត់ណា​ផ្កា​ដែល​ធ្លាក់​ថ្លៃ​នាពេលនេះ​ដោយសារ​ការប្រមូល​ផល​ជាន់គ្នា ស្របពេល​ដែល​យើង​ធ្វើបាន​គេ​ក៏​ធ្វើបាន តែ​បើសិនជា​យើង​អាច​លក់បាន​ក្នុងតម្លៃ ១​គីឡូក្រាម​ចាប់ពី ១០០០​រៀល​ឡើងទៅ យើង​ទូទាត់​ថ្លៃ​ពូជ ថ្លៃ​ថ្នាំ និង​ថ្លៃ​សេវា​ផ្សេងៗ​ហើយ​យើង​អាច​សល់​បាន​តិចតួច​ដែរ តែបើ​តម្លៃ​ក្រោម​ពី ១០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​យើង​ប្រឈម​និង​ការខាតបង់​និង​មិនមាន​ប្រាក់ចំណេញ​នោះទេ​៕

 

តម្លៃ​ខាត់ណា​ផ្កា​ចុះថោក​នៅ​រដូវ​ប្រមូល​ផល
តម្លៃ​ខាត់ណា​ផ្កា​ចុះថោក​នៅ​រដូវ​ប្រមូល​ផល
តម្លៃ​ខាត់ណា​ផ្កា​ចុះថោក​នៅ​រដូវ​ប្រមូល​ផល

PLB Banner on article detail

អត្ថបទពេញនិយម