ប្រជា ពលរដ្ឋ ដែល កំពុង រងវិបត្តិជម្ងឺកូវីដ.១៩ ចំនួន ២៥៩គ្រួសារ ទទួល បាន អំណោយ មនុស្សធម៌ ពី សាខា កាកបាទ ក្រហម កម្ពុជា ខេត្ត ប៉ៃលិន

ថ្ងៃអាទិត្យ 24 មករា 2021, 16:24

(ប៉ៃលិន) ៖ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន បានចុះស្រង់ស្ថិតិពីប្រជាពលរដ្ឋ ដែលទទួលរងការខ្វះខាតនូវស្បៀងអាហារ ដោយសារជួបវិបត្តិនៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលតាមរយះអាជ្ញាធរមូលដ្ឋានតែងតែចុះចែកអំណោយនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ជាក់ស្តែងកាលពី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន  និងជាអភិបាលប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ  និងនាំយកអំណោយមនុស្សធម៌ជាស្បៀងអាហារចែកជូនដល់ពួកគាត់តែម្តង ។
 
 គ្រឿងឧបភោគបរិភោគទាំងនោះ រួមមានដូចជា ៖ អង្ករ៤០គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធដបធំ១យួរ ឃីត១កញ្ចប់ (មុង១ ភួយ១ កន្ទេល១) និងថវិកា៥០០០០រៀល ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី  ហ៊ុនសែន ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន២៥៩គ្រួសារ ដែលទទួលរងនូវភាពខ្វះខាត ក្នុងវិបត្តិនៃជម្ងឺកូវីដ-១៩ ចំនួន៤ឃុំ នៅក្នុងស្រុកសាលាក្រៅ  ខេត្តប៉ៃលិន ។
ក្នុងនោះដែរ ប្រជាពលរដ្ឋ ដែលទទួលរងរបួសពិការ ក៏ទទួលបានថវិកាចំនួន៥០០០០រៀល បន្ថែមពីឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន។

ក្នុងឧកាសជួបសំណេះសំណាលនេះដែរលោកជំទាវ បាន ស្រីមុំ  ប្រធាន គណៈ កម្មាធិការសាខា កាកបាទ ក្រហម កម្ពុជា ខេត្ត និងជាអភិបាលខេត្តប៉ៃលិន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋពិសេសគឺពលរដ្ឋនៅតាមតំបន់ព្រំដែនយើងតែម្តង។

លោកជំទាវអភិបាលខេត្តបន្ថែមថា ដោយសារបញ្ហាវិបត្តិជម្ងឺកូវីដ-១៩ ទើបធ្វើឱ្យជីវភាពប្រជាពលរដ្ឋជាច្រើន ជួបនូវការខ្វះខាត ខណៈពេលមិនអាចចេញទៅប្រកបមុខរបរណាឆ្ងាយពីលំនៅឋានខ្លួនបាន ដូចកាលពីមុន ។ ហើយ អំណោយទាំងអស់ខាងលើនេះ គ្រាន់តែអាចជួយសម្រាលបន្ទុកមួយរយ:ពេលខ្លីប៉ុណ្ណោះ តែក៏នឹងផ្តល់ជូននាពេលក្រោយៗ បន្តទៀត ។

លោកជំទាវបញ្ជាក់ថា ករណីប្រជាពលរដ្ឋឆ្លងជម្ងឺកូវីដ-១៩ ទាំង១៤នាក់ គឺជាការនាំចូលមកពីប្រទេសថៃ មិនមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ខេត្តប៉ៃលិននោះឡើយ ហើយអ្នកជម្ងឺកូវីដ-១៩ ទាំងអស់នោះ បានជាសះស្បើយទាំងស្រុងចំនួនព១៣នាក់ផងដែរ ដោយអាជ្ញាធរខេត្ត ក៏បានជូនដំណើរឱ្យពួកគាត់ត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួនវិញ រួចរាល់ហើយដែរ នៅសល់តែម្នាក់ប៉ុណ្ណោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ។
ជាមួយគ្មាលោកជំទាវក៏បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ ឱ្យចេះថែរក្សាអនាម័យ សម្អាតបរិស្ថានជុំវិញផ្ទះ តាមដងផ្លូវទីសាធារណៈ ឱ្យបានស្អាតជានិច្ច ដើម្បីសុខភាព និងសោភ័ណភាព ។ តែយើងក៍ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះបញ្ហាជម្ងឺកូវីដ-១៩ ដ៍កាចសាហាវខាងលើ ដោយត្រូវលាងដៃនឹងសាប៊ូ ឱ្យបានញឹកញាប់ ឬលាងដៃនឹងទឹកអាល់កុល ជែល ជាដើម ដើម្បីការពារកុំឱ្យឆ្លងរីករាលដាលនៅក្នុងសហគមន៍ ។

ម្យ៉ាងវិញទៀត មន្រ្តីមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ពីការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុ ជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ ជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ កាល:ទេស: ។

 ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានអប់រំណែនាំដល់មន្រ្តីនៅតាមអង្គភាពនានា និងនៅក្នុងមូលដ្ឋាន គឺមិនត្រូវជាមន្រ្តីផ្លែល្វា និងមន្រ្តីឡេមឡឺមនោះឡើយ ដោយមន្រ្តីផ្លែល្វា ជាមន្រ្តី ល្អតែនៅនឹងមុខ មិនយកចិត្តទុកដាក់នឹងការងារ រីមន្រ្តីឡេមឡឺម បានតែអេបអប ដើរហែហមយកមុ ខ យកមាត់ តែចំណែកការងារគ្មានឆន្ទ: និងមិនស្មោះត្រង់ ដោយទម្លាក់កំហុសទៅលើអ្នកដទៃ ។ លើសពីនេះ យុវជនទាំងអស់ ត្រូវកសាងសមត្ថភាពរបស់ខ្លួនឱ្យបានចេះដឹងជ្រៅជ្រះ ខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីបន្តវេណនៅថ្ងៃអនាគត់៕

ប្រជា ពលរដ្ឋ ដែល កំពុង រងវិបត្តិជម្ងឺកូវីដ.១៩  ចំនួន ២៥៩គ្រួសារ  ទទួល បាន អំណោយ មនុស្សធម៌ ពី សាខា កាកបាទ ក្រហម កម្ពុជា ខេត្ត ប៉ៃលិន
ប្រជា ពលរដ្ឋ ដែល កំពុង រងវិបត្តិជម្ងឺកូវីដ.១៩  ចំនួន ២៥៩គ្រួសារ  ទទួល បាន អំណោយ មនុស្សធម៌ ពី សាខា កាកបាទ ក្រហម កម្ពុជា ខេត្ត ប៉ៃលិន
ប្រជា ពលរដ្ឋ ដែល កំពុង រងវិបត្តិជម្ងឺកូវីដ.១៩  ចំនួន ២៥៩គ្រួសារ  ទទួល បាន អំណោយ មនុស្សធម៌ ពី សាខា កាកបាទ ក្រហម កម្ពុជា ខេត្ត ប៉ៃលិន
ប្រជា ពលរដ្ឋ ដែល កំពុង រងវិបត្តិជម្ងឺកូវីដ.១៩  ចំនួន ២៥៩គ្រួសារ  ទទួល បាន អំណោយ មនុស្សធម៌ ពី សាខា កាកបាទ ក្រហម កម្ពុជា ខេត្ត ប៉ៃលិន
ប្រជា ពលរដ្ឋ ដែល កំពុង រងវិបត្តិជម្ងឺកូវីដ.១៩  ចំនួន ២៥៩គ្រួសារ  ទទួល បាន អំណោយ មនុស្សធម៌ ពី សាខា កាកបាទ ក្រហម កម្ពុជា ខេត្ត ប៉ៃលិន

PLB Banner on article detail