រថយន្ត​បុក​ម៉ូតូ ស្លាប់ម្នាក់នៅនឹងកន្លែង

ថ្ងៃសៅរ៍ 23 មករា 2021, 12:58

ព្រះសីហនុ​:​ស្រុក​ព្រៃនប់​(​ព័ត៌មាន​បឋម​) មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​និង​ម៉ូតូ បណ្តាល​ឲ្យ​បុរស​អ្នកបើកបរ​ម៉ូតូ​ស្លាប់​យ៉ាង​អ​ណោ​ច​អធ​ម័ នៅនឹងកន្លែង​កើតហេតុ ។

ករណីនេះ​កើតឡើង នៅវេលា​ម៉ោង​០៩​យប់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៩៤-១៩៥ ស្ថិតក្នុង ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

សមត្ថកិច្ច​បញ្ជាក់ថា ម៉ូតូ​ម៉ាក SUZUKI NEX ពណ៌​ក្រហម គ្មាន​ស្លាក​លេខ មាន​ទិសដៅ​ចេញពី​ខេត្ត​ព្រះសីហនុ មកដល់​ចំណុចកើតហេតុ អ្នកបើក​ម៉ូតូ​បាន​វ៉ា​ជែង មក​ខាងឆ្វេង​ដៃ រួច​បុក​ចូល​រថយន្ត​ធំ​ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លាកលេខ​ព្រះសីហនុ 3A-6610 ទិសដៅ​ផ្ទុយគ្នា បណ្តាល​ឲ្យ អ្នកបើកបរ​ម៉ូតូ (​មិនទាន់​ស្គាល់ឈ្មោះ​) ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។

បច្ចុប្បន្ន​សាកសព​កំពុង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍ រីឯ​វត្ថុតាង​រថយន្ត និង​ម៉ូតូ យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ។ ដោយឡែក​អ្នកបើកបរ​រថយន្ត​(​មិនទាន់​ស្គាល់ឈ្មោះ​) បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ ៕​

រថយន្ត​បុក​ម៉ូតូ ស្លាប់ម្នាក់នៅនឹងកន្លែង

PLB Banner on article detail