ពូជបន្លែជាច្រើនមុខត្រូវបានចែកជូនប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបង ៧១១ គ្រួសារ

ថ្ងៃសៅរ៍ 23 មករា 2021, 12:54

ជាការឆ្លើយតបនឹងបងប្អូនប្រជាពលរដ្ឋ ហើយក៏ជាសំណើររបស់លោកអភិបាលក្រុង តាមរយៈឯកឧត្តមអភិបាលខេត្តផងនោះ  ពូជបន្លែរបស់រាជរដ្ឋាភិបាល តាមស្បៀងបន្ទាន់កម្ពុជា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋ៤សង្កាត់ក្នុងក្រុងបាត់ដំបង ដែលជួបបញ្ហាគ្រោះជំនន់ទឹកភ្លៀង និងជំនន់ស្ទឹងសង្កែ បំផ្លិចបំផ្លាញផលដំណាំ កាលពីខែ តុលា ឆ្នាំ ២០២០ កន្លងទៅនេះ និងដោយមានការយឺតយ៉ាវ ផ្ដល់ជូនមិនទាន់ពេលវេលា ក៏ព្រោះតែវិបត្តិកូវីដ-១៩  ទើបបាននាំមកចែកជូបងប្អូននៅពេលនេះ ។ ហើយពូជគ្រាប់បន្លែ ដែលតំណាងប្រជាពលរដ្ឋទាំង ៧១១ គ្រួសារ មកទទួលដោយលោក លោកស្រី មេភូមិ ចៅសង្កាត់ ចំនួន ៤ ក្នុងនោះនៅសង្កាត់ ចំការសំរោង ៧៤ គ្រួសារ សង្កាត់ក្ដុលដូនទាវ ២០០ គ្រួសារ សង្កាត់ អូរម៉ាល់ ២៩៤ គ្រួសារ និងសង្កាត់វត្តគរ ១៤៣ គ្រួសារ ។  ចំពោះគ្រាប់ពូជបន្លែដែលត្រូវចែកជូនតំណាងប្រជាពលរដ្ឋ មាន ល្ពៅ  ស្ពៃខៀវ  ម្រះ ត្រប់វែង ផ្ទីស ននោង ត្រប់ខ្លី ស្ពៃចង្កឹះ និងត្រកួន ដែលអាចស្ដារឡើងវិញ ក្រោយពីខូចខាតដោយជំនន់ទឹកភ្លៀង និងជំនន់ស្ទឹងសង្កែ កាលពីខែ តុលា ឆ្នាំ ២០២០ កន្លងមកធ្វើឲ្យលិចលង់ រងគ្រោះប៉ះពាល់ដល់ការដាំដុះដំណាំរបស់បងប្អូន ក្នុងសង្កាត់ទាំង១០ ។  

ក្នុងនាមឯកឧត្តម អភិបាលខេត្ត លោក ផេង សិទ្ធិ  អភិបាលក្រុងបាត់ដំបង បានមានប្រសាសន៍ថា៖ នេះគឺជាការឆ្លើយតប ដើម្បីជួយដោះស្រាយពី ប្រមុខរាជរដ្ឋាភិបាល តាមរយះការស្នើសុំគ្រាប់ពូជបន្លែ រួមផ្សំរបស់រដ្ឋបាលក្រុង សម្រាប់បងប្អូនប្រជាពលរដ្ឋ រងគ្រោះ ទាំង ៧១១ ក្នុងភូមិសាស្ត្រសង្កាត់ ៤ គឺសង្កាត់ចំការសំរោង សង្កាត់ក្ដុលដូនទាវ សង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់  ។  

ជាមួយគ្នានេះ លោកអភិបាលក្រុង ក៏សូមឲ្យអស់លោក លោកស្រីជាមេភូមិ ចៅសង្កាត់ ដែលមកទទួលយកទៅចែកជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់ចំនួន តាមការស្នើសុំ ។  ទន្ទឹមនេះលោក ផេង សិទ្ធី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់ពូជដល់ទៅ ២លើក  ជាការរួមចំណែកដោះស្រាយជីវភាពបងប្អូនរងគ្រោះដោយជំនន់ទឹកភ្លៀង និងជំនន់ស្ទឹងសង្កែ លើកទី១ ទទួលបានស្រូវពូជ ចំនួន ៥០០ គ្រួសារ សម្រាប់លើកទី២ គឺគ្រាប់ពូជបន្លែ ចំនួន ៧១១ គ្រួសារ  ។ ក្រោយពីទទួលបានការបែងចែករួចរាល់ សូមលោក លោកស្រីតំណាងប្រជាពលរដ្ឋយកទៅ ផ្ដល់ជូនបងប្អូនដើម្បីធ្វើការដាំដុះបានទាន់រដូវកាល ។  ថ្វីត្បិតតែគ្រាប់ពូជបន្លែ មិនបានឆ្លើយតបភ្លាមៗ តាមតម្រូវការបងប្អូន កីព្រោះតែវិបត្តិកូវីដ-១៩ ផ្ទុះសារជាថ្មី ធ្វើឲ្យមានការយឺតយ៉ាវ តែបងប្អូនអាចយកទៅដាំដុះនៅឆ្នាំក្រោយ ក៏ជាការប្រសើរ ៕
 
PLB Banner on article detail