ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះផ្ដល់ផ្ទះចំនួន ៨ខ្នង ជាអំណោយសម្តេចតេជោ ជូនដល់អតីតយុទ្ធជននៅខេត្តបាត់ដំបង

ថ្ងៃសុក្រ 22 មករា 2021, 20:12

បាត់ដំបង៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចុះផ្ដល់ផ្ទះចំនួន ៨ខ្នង ដល់អតីតយុទ្ធជននៅក្នុងខេត្តបាត់ដំបង។

ក្នុងឱកាសចុះប្រគល់ផ្ទះដល់អតីតយុទ្ធជន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍ថា នៅខេត្តបាត់ដំបងមានអតីតយុទ្ធជនជួបការលំបាកក្នុងជីវភាពទទួលបានផ្ទះរហូតមកដល់ពេលនេះមានជាង ២០០ខ្នងហើយ ខណៈកំពុងសាងសង់បន្តជាង ៧០ខ្នងទៀតសម្រាប់ប្រគល់ជូនពួកគាត់ ។ហើយសម្រាប់ខេត្តបាត់ដំបងនេះ ក្រៅពីផ្តល់ផ្ទះអាជ្ញាធរខេត្តក៏បានត្រៀមរួចរាល់ហើយនូវដីចំនួន ២០០ហិកតា សម្រាប់អតីតយុទ្ធជនមានការខ្វះខាតចំនួន ២០០គ្រួសារ នឹងមានការរៀបចំចាប់ឆ្នោត នៅពេលខាងមុខផងដែរ ។

 ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ជួយធ្វើការអប់រំណែនាំកូនចៅ ត្រូវចេះខ្លាចសង្គ្រាម និងរួមគ្នាថែរក្សាសុខសន្តិភាពដែលកម្ពុជារកបានដោយលំបាកតាមរយៈការបូជាសាច់ស្រស់ ឈាមស្រស់ របស់វីរៈជន វីរៈនារីកម្ពុជាយើង ហើយសូមឲ្យអតីតយុទ្ធជនទាំងអស់ត្រូវខិតខំថែរក្សាសុខភាព ពិសេសចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

 នាឱកាសនោះដែរក្នុងនាមតំណាងពលរដ្ឋជាអតីតយុទ្ធជនខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងសមាគមអតីតយុទ្ធជន ដែលបានគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជនក្នុងការផ្ដល់ផ្ទះបានរស់នៅសមរម្យ រួមទាំងសម្ភារថវិកា សម្រាប់ពួកគាត់បានប្រើប្រាស់  ហើយឯកឧត្តមនឹងសន្យាបន្តចូលរួមជាមួយអតីតយុទ្ធជន ក្នុងការកៀរគរសប្បុរសជនចូលរួមក្នុងការងារជួយដល់អតីតយុទ្ធជនមានការលំបាកក្នុងគ្រួសារនេះបន្ថែមទៀតទៅតាមលទ្ធភាពជាក់ស្ដែង ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះផ្ដល់ផ្ទះចំនួន ៨ខ្នង ជាអំណោយសម្តេចតេជោ ជូនដល់អតីតយុទ្ធជននៅខេត្តបាត់ដំបង
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះផ្ដល់ផ្ទះចំនួន ៨ខ្នង ជាអំណោយសម្តេចតេជោ ជូនដល់អតីតយុទ្ធជននៅខេត្តបាត់ដំបង
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះផ្ដល់ផ្ទះចំនួន ៨ខ្នង ជាអំណោយសម្តេចតេជោ ជូនដល់អតីតយុទ្ធជននៅខេត្តបាត់ដំបង
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះផ្ដល់ផ្ទះចំនួន ៨ខ្នង ជាអំណោយសម្តេចតេជោ ជូនដល់អតីតយុទ្ធជននៅខេត្តបាត់ដំបង

PLB Banner on article detail