គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស រៀបចំ​សិក្ខាសាលា​ស្ដីអំពី​គម្រោង​របស់​អង្គការ​ឃែ​រ​កម្ពុជា សម្រាប់​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព​

ថ្ងៃសុក្រ 22 មករា 2021, 8:3

​ខេត្ត​ព្រះសីហនុ​:​សិក្ខាសាលា​ស្ដីអំពី​គម្រោង​របស់​អង្គការ​ឃែ​រ​កម្ពុជា សម្រាប់​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ ឧ​ត្ត​ម​សេនីយ៍​ទោ រ៉​ន សិរី​លក្ខិណា អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស តំណាង​ឲ្យ​លោកជំទាវ ជូ ប៊ុន​អេង អនុប្រធាន​អចិន្ត្រៃយ៍  នៃ​គណៈកម្មាធិការ​ជាតិ និង​លោកជំទាវ ហៀក ហ៊ី មុ​ល្លី អភិបាលរង​ខេត្ត​ព្រះសីហនុ ព្រមទាំង លោកស្រី  ម៉ន បូរី​ណា ប្រធាន​កម្មវិធី​ជាន់ខ្ពស់​របស់​អង្គការ​ឃែ​រ​អន្តជាតិ​ប្រចាំ​កម្ពុជា រួមទាំង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ផងដែរ ហើយ​ក្នុង​កម្មវិធី​ខាងលើនេះ​បានរៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​។​

 

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ​លោកស្រី  ម៉ន បូរី​ណា ប្រធាន​កម្មវិធី​ជាន់ខ្ពស់​របស់​អង្គការ​ឃែ​រ​អន្តជាតិ​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​សិក្ខាសាលា ឆ្លុះបញ្ចាំង​គម្រោង​ប្រចាំឆ្នាំ និង​គម្រោង​ចំណាកស្រុក ឆ្លងដែន​ដោយ​សុវត្ថិភាព ថា អង្គការ​ឃែ​រ​គឺជា​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​ដែល​ធ្វើការ​ក្នុងទិសដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពក្រីក្រ​ជាស​កល ដោយ​ផ្ដោត​ជា ពិសេស​ធ្វើការ​លើ​ស្ត្រី និង​កុមារី​ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​ប្រកបដោយ​និរន្ត​ភាព​ដល់​សហគមន៍​រប​ស់​ពួកគេ ហើយ​ចំណុច​អាទិភាព​របស់​អង្គការ​ឃែ​រ​គឺ​៖


​ពង្រឹង​សមភាព​យេនឌ័រ និង​សំឡេង​របស់​ស្ត្រី​។​
​លើកកម្ពស់​អភិបាលកិច្ច​ដោយមាន​កា​រ​ចូលរួម​។​
​ការបង្កើត​នូវ​ភាព​ធន់​ទ្រាំ​។​
​ហើយ​នៅក្នុង​ឆ្នាំនេះ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ក្នុងនោះ​មានការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅតាម​បណ្ដាល​ព្រំដែន ដែល​ពលករ​បានធ្វើកា​រ​ចំណាកស្រុក​ចេញទៅ​ប្រទេសជិតខាង ក្រុម​គោលដៅ​គម្រោង​គឺជា កម្មករ​ទេស ន្ត ប្រវេសន៍ ដែល​ឆ្លងដែន​ទៅ​ប្រទេស​ថៃ និង​ប្រទេស​ផ្សេងទៀត​ពួកគាត់​ងាយ​និង​រងគ្រោះ​ខ្លាំង​ជាង​មុន ដោយ​តម្រូវការ​ត្រូវ​យកចិត្តទុកដាក់​ពួកគាត់​ខ្លាំង​ជាង​មុន​ដែរ​។​

 

​លោកស្រី​បាន​បន្តទៀតថា ដូច​បានដឹង​ហើយ​ក្នុងករណី​ការ​រាល​ត្បា​ត​ជំងឺ​កូ​វីដ​-១៩ ជន​ដែល​ងាយ​រងគ្រោះ​បំផុត​គឺ​ជន​ជួប​ទុក្ខលំបាក​ខ្លាំង ដែល​ធ្វើការ ចំណាកស្រុក​មិន​ថា​នៅក្រៅ​ប្រទេស និង​ក្នុងប្រទេស​នោះទេ​ពួកគាត់​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ហើយ​បញ្ហា​សេដ្ឋកិច្ច​នេះ​អាចមកពី​បម្រែបម្រួល​អាកាសធាតុ ជំងឺ​រាតត្បាត និង​បញ្ហានយោបាយ​ផងដែរ​។​

 

​នាឱកាស​នោះ​ផងដែរ​លោកជំទាវ ហៀក ហ៊ី មុ​ល្លី អភិបាលរង នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ក្នុង​អង្គពិធី​សិក្ខាសាលា​ខាងលើនេះ​ថា សិក្ខាសាលា​ឆ្លុះបញ្ចាំង​លទ្ធផល​ការងារ​ប្រចាំឆ្នាំ នៃ​គម្រោង​ចំណាកស្រុក​ឆ្លងដែន​ដោយ​សុវត្ថិភាព ដោយបាន​រៀបចំឡើង​ដោយ​កិច្ចសហការ​ណ៍ រវាង​គណៈកម្មការ​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​រដ្ឋបាលខេត្ត ព្រមទាំង​អង្គការ​ឃែ​រ​អន្តជាតិ​ប្រចាំ​កម្ពុជា ក្រោម​មូលនិធិ​គាំទ្រ​ភ្នាក់ងារ​អង្គការសហប្រជាជាតិ លើកកម្ពស់​សមភាព​យេនឌ័រ និង​ភាព​អង់អាច​ដល់​ស្ត្រី ក្រោម​កម្មវិធី​សុវត្ថិភាព​និង​យុត្តិធម៌​។

​ហើយ​ក្នុងនោះ​លោកជំទាវ​បាន​បន្តទៀតថា បញ្ហា​ចំណាកស្រុក អំពើ​ជួញដូរ​មនុស្ស និង​អំពើហិង្សា​លើ​ស្ត្រី​ជា​បញ្ហា​រួម​របស់​ពិភពលោក ប្រទេស​ក្នុង​តំបន់​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ហើយ​បញ្ហា​ទាំងអស់នេះ​ជា​បញ្ហា​អន្តរ​វិស័យ ដែលមាន​អន្តរ​កម្ម​រវាង​គ្នា​ទៅវិញទៅមក ដែល​តម្រូវ​ការឱ្យ​ឆ្លើយតប​ជា​ប្រព័ន្ធ និង​មាន​លក្ខណៈ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៅលើ​បញ្ហា​នេះ ដើម្បី​ឆ្លើយតប​នូវ​បញ្ហា​នេះ រដ្ឋាភិបាល​បាន​បង្កើត​គោលនយោបាយ នីតិវិធី និង យន្តកា​ដែលមាន​ស្រាប់​ដូចជា​៖
​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ថ្នាក់ជាតិ ថ្នាក់​ខេត្ត  ថ្នាក់ស្រុក  គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ន ស្ត្រី និង​កុមារ​ថ្នាក់​ខេត្ត ស្រុក​និង​ឃុំ  បាន​ដើរតួនាទី​សំខាន់​ឆ្លើយតប​ទៅលើ​បញ្ហា​ស្ត្រី​និង​កុមារ ដែល​ងាយ​រងគ្រោះ​ក្នុងការ​ចំណាកស្រុក និង​អ្នក ដែល​បាន​ចំណាកស្រុក​រួចហើយ​៕​

គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស រៀបចំ​សិក្ខាសាលា​ស្ដីអំពី​គម្រោង​របស់​អង្គការ​ឃែ​រ​កម្ពុជា សម្រាប់​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព​
គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស រៀបចំ​សិក្ខាសាលា​ស្ដីអំពី​គម្រោង​របស់​អង្គការ​ឃែ​រ​កម្ពុជា សម្រាប់​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព​
គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស រៀបចំ​សិក្ខាសាលា​ស្ដីអំពី​គម្រោង​របស់​អង្គការ​ឃែ​រ​កម្ពុជា សម្រាប់​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព​
គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស រៀបចំ​សិក្ខាសាលា​ស្ដីអំពី​គម្រោង​របស់​អង្គការ​ឃែ​រ​កម្ពុជា សម្រាប់​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព​
គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស រៀបចំ​សិក្ខាសាលា​ស្ដីអំពី​គម្រោង​របស់​អង្គការ​ឃែ​រ​កម្ពុជា សម្រាប់​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព​

PLB Banner on article detail

អត្ថបទពេញនិយម