ផ្សារ​ចំណីអាហារក្រុង​ទេសចរណ៍ ខេត្ត​ព្រះសីហនុ នឹង​លេច​រូ​បរាង្គ​ក្នុងពេលឆាប់ៗនេះ

ថ្ងៃពុធ 20 មករា 2021, 22:33

ព្រះសីហនុ​:​ផ្សារ​ចំណីអាហារ ក្រុង​ទេសចរណ៍ ខេត្ត​ព្រះសីហនុ នឹង​លេច​រូ​បរាង្គ​ក្នុងពេល បន្ទាប់ពី​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់ ជាមួយ​ស្ថាប៍ន​ពាក់​ព័​ន្ឋ ដោយមាន​ការដឹកនាំ​កិច្ចប្រជុំ​ដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ពរះសីហនុ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

 

ជុំវិញ​កិច្ចប្រជុំ​នេះ​ផងដែរ លោក ឃាង ភា​រម្យ​បានអោយដឹងថា​នា​រសៀល​ថ្ងៃ​ពុធ ទី​២០ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ច ប្រជុំពិភាក្សា​កំណត់​ទីតាំង​វិថី​លក់​ម្ហូប អាហារ​នៅ​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​លោកនាយក​រដ្ឋបាល​សាលា ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​សង្កាត់ ។

 

​កិច្ច​ប្រជុំបាន​ឯកភាព​ជ្រើស​រើសយក​ទីតាំង​សួនច្បារ​មហោស្រប​ចាស់ ដើម្បី​សិក្សា​រៀបចំ​ជា​វិថី​ម្ហូបអាហារ (Street Food) ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ  ដោយ​ប្រគល់ជូន​មន្ទីរ រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី សិក្សា​ទីតាំង​នេះ​លំអិត​ដោយមាន​រៀបចំ​ខ្លោងទ្វារ​ចូល​ចំនួន​២ រៀបចំ​បន្ទប់ទឹក ទីតាំង​ចំណត យានយន្ត កន្លែង​ហូប​អាហារ​រួមគ្នា​ជាដើម​។​​ អ្នក​ដែល​អនុញ្ញាតអោយ​លក់​នៅ​តូប​លក់​ម្ហូបអាហារ​នេះ តម្រូវអោយ​អនុវត្តតាម​​ស្តង់ដារ​សេវាកម្ម​វិថី​លក់​ម្ហូបអាហារ​និង​ប្រព​ន្ធ័​ចំណាត់ថ្នាក់​សេវាកម្ម​តូប​លក់​ម្ហូបអាហារ  Street Food ដែល​កំណត់ដោយ​ក្រសួងទេសចរណ៍​ដើម្បី​ធានាបាន​នូវ​គុណភាព​សេវា​ទេសចរណ៍ អាហារ​មាន គុណភាព សុវត្ថិភាព និង​តម្លៃ​សមរម្យ​អាច​ទទួលយកបាន​។ ចំពោះ​អ្នក​មិនអាច​អនុវត្តតាម​លក្ខ​ខណ្ឌ​ដែល​បាន​តម្រូវ​នឹង​ពិនិត្យ​វាយ​ល​ម្លៃ​ណែនាំ ហើយ​បើ​នៅតែ​មិន​គោរព​តាម​អាច​នឹង​បញ្ឈប់​លែងអោយ​លក់​។​

 

​ឯកឧត្តម  គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា តាមរយៈ​ការរៀបចំ​សេវាកម្ម ស្តង់ដារ Street Food នេះ​នឹង​ជា​ផ្នែក​មួយ​ថ្មី​ទៀត​ដែល​អាច​ទាក់ ទាញ​ភ្ញៀវទេសចរ​និង​ប្រជាជន​នៅ​ក្រុងព្រះសីហនុ អាចមាន​កន្លែង​ទទួលទាន​អាហារ​ដែលមាន​គុណភាព​និង​សុវត្ថិ​ក​ភាព​។​

ផ្សារ​ចំណីអាហារក្រុង​ទេសចរណ៍ ខេត្ត​ព្រះសីហនុ នឹង​លេច​រូ​បរាង្គ​ក្នុងពេលឆាប់ៗនេះ
ផ្សារ​ចំណីអាហារក្រុង​ទេសចរណ៍ ខេត្ត​ព្រះសីហនុ នឹង​លេច​រូ​បរាង្គ​ក្នុងពេលឆាប់ៗនេះ
ផ្សារ​ចំណីអាហារក្រុង​ទេសចរណ៍ ខេត្ត​ព្រះសីហនុ នឹង​លេច​រូ​បរាង្គ​ក្នុងពេលឆាប់ៗនេះ
ផ្សារ​ចំណីអាហារក្រុង​ទេសចរណ៍ ខេត្ត​ព្រះសីហនុ នឹង​លេច​រូ​បរាង្គ​ក្នុងពេលឆាប់ៗនេះ
ផ្សារ​ចំណីអាហារក្រុង​ទេសចរណ៍ ខេត្ត​ព្រះសីហនុ នឹង​លេច​រូ​បរាង្គ​ក្នុងពេលឆាប់ៗនេះ
ផ្សារ​ចំណីអាហារក្រុង​ទេសចរណ៍ ខេត្ត​ព្រះសីហនុ នឹង​លេច​រូ​បរាង្គ​ក្នុងពេលឆាប់ៗនេះ
ផ្សារ​ចំណីអាហារក្រុង​ទេសចរណ៍ ខេត្ត​ព្រះសីហនុ នឹង​លេច​រូ​បរាង្គ​ក្នុងពេលឆាប់ៗនេះ

PLB Banner on article detail