ឃាត់ខ្លួនជនសង្ស័យ០៣នាក់ពីបទរក្សាទុកថ្នាំញៀនពីរករណីផ្សេងគ្នា

ថ្ងៃពុធ 20 មករា 2021, 21:29

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំ ព្រឹកនិងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ។

 

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរករណីទី១ ធ្វើឡើងដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំកាលពីវេលាម៉ោង ១១និង៥០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

 

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖
១-ឈ្មោះ ធាង រិទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ
២-ឈ្មោះ សោម ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ជាមួយវត្ថុតាងមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០៥ថង់ទម្ងន់ ២៣,២៩ក្រាម។

 

និងករណីទី២ ធ្វើឡើងដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កាលពីវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១
នៅចំណុចភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ភ័ណ្ឌ ខាន់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិកំពង់ឆ្លង ឃុំឈើទាល  ស្រុកបាណន់។ ជាមួយវត្ថុតាង -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០៤ថង់ទម្ងន់ ១០,២២ក្រាម
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ម៉ូតូចំនួន ១គ្រឿង និងសម្ភារៈប្រើប្រាស់សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។

 


ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង រហូតមកដល់ថ្ងៃនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ពីបទរក្សាទុកថ្នាំញៀនពីរករណីផ្សេងគ្នា

PLB Banner on article detail

អត្ថបទពេញនិយម