ព្យុះ​ទឹកកក វាយប្រហារ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន​

ថ្ងៃពុធ 20 មករា 2021, 11:13

​ជប៉ុន​៖ ព្យុះ​ទឹកកក​ដ៏​ធំ​មួយ បាន​វាយប្រហារ​ផ្លូវ​ហាយ​វេ នៅ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន បណ្តាលឱ្យ​រថយន្ត ១៣០​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​។ នេះ​បើតាម​សារព័ត៌មាន BBC​។​

 

​ព្យុះ​នេះ​បាន​បក់បោក​លើផ្លូវ Tohoku Expressway ស្ថិតក្នុង​ខេត្ត Miyagi នៅវេលា​ថ្ងៃត្រង់ កាលពី​នៅ​ថ្ងៃទី​១៩ ខែមករា ម្សិលមិញ​។

 

​មនុស្ស​ប្រហែល ២០០ នាក់​ត្រូវបាន​ជាប់គាំង​នៅក្នុង​គំនរ​ព្រិល​ទឹកកក ខណៈ​អ្នក​ជួយសង្គ្រោះ កំពុង​ដុតដៃដុតជើង នៅ​កន្លែងកើតហេតុ​។ ប្រទេស​ជប៉ុន​បាន​ទទួលរង​ការវាយប្រហារ​ដោយ​ព្យុះ​ព្រិល​យ៉ាងខ្លាំង​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ដោយ​ផ្នែក​ខ្លះ​នៃ​ប្រទេស​នេះ​មើលឃើញ​ការធ្លាក់​ព្រិល​ច្រើន​ទ្វេដង​លើសពី​ធម្មតា​៕

 

ព្យុះ​ទឹកកក វាយប្រហារ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន​
ព្យុះ​ទឹកកក វាយប្រហារ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន​
ព្យុះ​ទឹកកក វាយប្រហារ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន​
ព្យុះ​ទឹកកក វាយប្រហារ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន​
ព្យុះ​ទឹកកក វាយប្រហារ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន​

PLB Banner on article detail