លោក ដូ​ណា​ល់ ត្រាំ ថ្លែង​សារ​ជា​លើកចុងក្រោយថា រដ្ឋបាល​របស់លោក​បាន​កសាង​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​

ថ្ងៃពុធ 20 មករា 2021, 10:51

​អាមេរិក​៖ ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​សុន្ទរកថា​លា​ជា​លើកចុងក្រោយ មុនពេល​ចុះចេញ​ពី​តំណែង នៅ​ថ្ងៃ​អង្គារ​នេះ ដោយបាន​ធ្វើការ​ជំរុញ​អោយ​មានការ​បួងសួង​ដល់​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក ចូ បៃ​ដិ​ន  ប៉ុន្តែ​លោក ត្រាំ នៅតែ​មិនទាន់​ទទួលយក​ទាំងស្រុង​នោះទេ នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន  ដែល​លោក​បាន​ចាញ់​លោក បៃ​ដិ​ន ។​


​នៅក្នុង​វីដេអូ​ថ្លែង​សារ​លា​ជា​លើកចុងក្រោយ​ខាងលើនេះ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា យើង​បានធ្វើ​អ្វីដែល​យើង​ចូលមក​ដើម្បី​ធ្វើ និង​អ្វីៗ​ជាច្រើន​ទៀត​... ខ្ញុំ​បាន​ចូលរួម​ក្នុង​សមរភូមិ​ដ៏​ស្វិតស្វាញ ដែលជា​ការប្រយុទ្ធ​ដ៏​លំបាក​បំផុត ពីព្រោះ​នោះ​ជា​អ្វីដែល​អ្នក​បានជ្រើសរើស​ខ្ញុំ​អោយធ្វើ  ។

 

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅក្នុង​វីដេអូ​របស់លោក​ទៀតថា អំពើហិង្សា​នយោបាយ គឺជា​ការវាយប្រហារ​ទៅលើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​ស្រឡាញ់​ក្នុងនាម​ជា​ជនជាតិ​អាមេរិក​... វា​មិនអាច​អត់ឱន​បានទេ ។ ជុំវិញ​បញ្ហា​សេដ្ឋកិច្ច​វិញ លោក ត្រាំ បាន​និយាយថា រដ្ឋបាល​របស់លោក​បាន​កសាង​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ៕​

លោក ដូ​ណា​ល់ ត្រាំ ថ្លែង​សារ​ជា​លើកចុងក្រោយថា រដ្ឋបាល​របស់លោក​បាន​កសាង​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​

PLB Banner on article detail