"​ក្រុម​អ្នក​ម្តាយ​មនុស្សធម៌​"​ចុះ​សំណេះសំណាល និង​ចែក​អំណោយ​ជូន​សិស្ស​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​បាត់ដំបង​

ថ្ងៃអង្គារ 19 មករា 2021, 14:10

​ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១​នេះ​"​ក្រុម​អ្នក​ម្តាយ​មនុស្សធម៌​" ដែល​ដឹកនាំ​ដោយ​លោកជំទាវ ញ៉ែម សា​ខន ស ខេង និង​លោកជំទាវ ម៉ាឡៃ កែ គឹមយ៉ាន បាន​ចុះ​សំណេះសំណាល​និង​នាំយក​អំណោយ​ចែកជូន​ដល់​សិស្ស​ពិការភ្នែក​និង​សិស្ស​គ​ថ្លង់​សរុប​ចំនួន ៨៥​នាក់ នៅក្នុង​វិទ្យាល័យ​អប់រំ​ពិសេស​បាត់ដំបង ស្ថិតក្នុង​ក្រុង​បាត់ដំបង ។​

 

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាងអោយ​ក្រុម​អ្នក​ម្តាយ​មនុស្សធម៌ បាន​មានប្រសាសន៍​លើកឡើងថា បើសិនជា​ប្អូនៗ​នៅទីនេះ​ពេញចិត្ត​ចង់​រៀន​បន្ត​នៅ​សកល​វិទ្យាល័យ ឯកឧត្តម​និង​ក្រុមការងារ​និង​ផ្តល់​អាហារ​រូបករណ៍​100%​ជូន​ដល់​ប្អូនៗ​ពិការ គ​ថ្លង់ សម្រាប់​រៀន​បន្ត​នៅ​សកល​វិទ្យាល័យ​ជាតិ​បាត់ដំបង បើទោះបីជា​ប្អូនៗ​មួយចំនួន​មិន​គ្រប់លក្ខណ​:​ដូច​គេ​ក្តី ប៉ុន្តែ​ក្រុម​ពូ​មីង យាយ​តា នៅទីនេះ​មិនដែល​ភ្លេច​ប្អូនៗ​ដែល​ខ្វះខាត​ក៏ដូចជា​
ពិការ គ​ថ្លង់​នេះ​ទេ លោក​និង​តាម​ផ្តល់​ភាពកក់ក្តៅ​និង​អោយ​ចាត់ទុក​ពួកគាត់​ដូចជា​ម៉ែ​ទី​ពីរ​ផងដែរ​។​

បន្ថែម​ពីនេះ​ឯកឧត្តម​ក៏បាន​សំណូមពរ​ទៅដល់​លោកគ្រូ អ្នកគ្រូ និង​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ដោយ​សម្អាត​អនាម័យ​អោយ​បានជា​ចាំ ពិសេស​មុនពេល​ហូប​និង​ក្រោយ​ហូប​ត្រូវ​លាងដៃ​អោយបាន​ញឹកញាប់ ហើយ​ពេលចេញ​ទៅណា​មក​ណា​ត្រូវ​ពាក់​ម៉ាស់​អោយបាន​ជាប់​ជាប្រចាំ​។​

 

ចំពោះ​អំណោយ​ដែល​ក្រុម​អ្នក​ម្តាយ​មនុស្សធម៌​បានផ្តល់​ជូន​នាពេលនេះ​មាន​! -​អង្ករ​ចំនួន ២​តោន -​ថវិកា ចំនួន ៦១០០ ០០០​រៀល -​ត្រីខកំប៉ុង ចំនួន ០៥​កេស​ធំ ស្មើនឹង ៥០០​យួរ -​ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ១០​យួរ និង​សម្ភារៈ​ក្មេង​លេង​មួយចំនួនធំ ព្រមទាំង​បានរៀបចំ​អាហារ​សាមគ្គី ជូន​ដល់​សិស្សានុសិស្ស​ពិការភ្នែក និង​គ​ថ្លង់ ក្នុង​វិទ្យាល័យ​អប់រំ​ពិសេស បាត់ដំបង ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ប្រចាំថ្ងៃ​ផងដែរ​។​

 

"​ក្រុម​អ្នក​ម្តាយ​មនុស្សធម៌​"​ចុះ​សំណេះសំណាល និង​ចែក​អំណោយ​ជូន​សិស្ស​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​បាត់ដំបង​

PLB Banner on article detail

អត្ថបទពេញនិយម