ឆ្នាំ​២០២០ កម្ពុជា​នាំចេញ​អង្ករ​ទៅ​ចិន ជិត​៣០​ម៉ឺន​តោន​

ថ្ងៃអង្គារ 19 មករា 2021, 11:12

​បរិមាណ​នៃ​ការនាំចេញ​អង្ករ​កម្ពុជា ទៅកាន់​ប្រទេស​ចិន ក្នុង​ឆ្នាំ ២០២០ មាន​ចំនួន​ជិត ៣០ ម៉ឺន​តោន ស្មើនឹង​អត្រា ៤១% នៃ​ចំនួន​នាំចេញ​សរុប​ហើយ​ប្រទេស​ចិន នៅតែ​ជាទី​ផ្សារ​នាំចេញ​អង្ករ ធំ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​។ នេះ​បើតាម​ការបញ្ជា​ក់ដោយ​លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

 

​យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៩ មករា​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា “​នា​ថ្ងៃទី​13 ខែមករា ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មានប្រសាសន៍ថា បរិមាណ​នៃ​ការនាំចេញ​អង្ករ​កម្ពុជា ទៅកាន់​ប្រទេស​ចិន​ក្នុង​ឆ្នាំ 2020 មាន​ចំនួន​ជិត 30 ម៉ឺន​តោន ស្មើនឹង​អត្រា 41% នៃ​ចំនួន​នាំចេញ​សរុប​។ ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​នាំចេញ​អង្ករ​ធំ​បំផុត សម្រាប់​ប្រទេស​កម្ពុជា​”​។​

 

​សូមជម្រាបថា បើតាម​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ឆ្នាំ​២០២០ កម្ពុជា នាំចេញ​អង្ករ​ទៅកាន់ ទីផ្សារ​អន្ដរជាតិ​បាន​ជាង​៦៩០ ០០០​តោន និង​ស្រូវ​ជាង ២ ៨០០ ០០០​តោន ៕

ឆ្នាំ​២០២០ កម្ពុជា​នាំចេញ​អង្ករ​ទៅ​ចិន ជិត​៣០​ម៉ឺន​តោន​

PLB Banner on article detail