មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ និង​ណែនាំ​ដល់​អាជីវករ នៅ​ផ្សារ​ប៉ា​ហ៊ី ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​

ថ្ងៃច័ន្ទ 18 មករា 2021, 15:31

(​ប៉ៃលិន​)៖ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ លោក ឈឹម វាសនា ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ច​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​)​ខេត្ត​ប៉ៃលិន ដឹកនាំ​មន្ត្រី​ជំនាញ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​ធ្វើតេស្ត​ឃី​ត (Test Kit) លើ​ម្ហូបអាហារ ព្រមទាំង​ណែនាំ​ដល់​អាជីវករ ដែល​ដាក់តាំង​លក់​ម្ហូបអាហារ និង​ទំនិញ នៅ​ផ្សារ​ប៉ា​ហ៊ី ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន អំពី​ការទប់ស្កាត់​ចំណីអាហារ​ខូចគុណភាព មាន​ផ្ទុក​សារធាតុ​គីមី ទំនិញ​ហួស​សុពលភាព និង​ខូចគុណភាព ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។​

 

​លោក ឈឹម វាសនា បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ ការទប់ស្កាត់ និង​ត្រួតពិនិត្យ​រក​ទំនិញ គ្មាន​គុណភាព ហួស​កាលបរិច្ឆេទ​កំណត់ និង​ប្រើប្រាស់​សារធាតុ​គីមី គឺធ្វើឡើង​ដោយ​គ្មាន​កាលកំណត់​នោះឡើយ ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​កាន់តែ​ខ្ពស់ ចំពោះ​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​នៅលើ​ទីផ្សារ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។​

 

​លោក​ប្រធាន​សាខា​បាន​មានប្រសាសន៍​បន្តថា​៖ ទំនិញ​ដែល​មន្ត្រី​របស់លោក តែងតែ​ធ្វើ​សកម្មភាព​ពិនិត្យ​ជាប្រចាំ គឺ​ពិនិត្យ​ទៅ​កាលបរិច្ឆេទ លើ​សំបក​វិច​ខ្ចប់ រួមទាំង​ធ្វើតេស្ត ឃី​ត ពិនិត្យ​រកសារ​ជាតិគីមី​នៅលើ​គ្រឿង​សមុទ្រ បន្លែ ត្រី​សាច់ ជាដើម ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់​ចរាចរណ៍​ទំនិញ​ដែល​ខូចគុណភាព និង​មាន​សារធាតុ​គីមី ជាពិសេស​បានធ្វើ​ការពន្យល់​ណែនាំ​ដល់ ពលរដ្ឋ និង​អាជីវករ​ទាំងអស់ ឲ្យ​បាន​យល់ដឹង​ពី​ប្រភេទ​ទំនិញ ដែល​គ្មាន​គុណភាព​ផងដែរ​។​

 

​លោក ឈឹម វាសនា បាន​មានប្រសាសន៍​បញ្ជាក់ថា​៖ នាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ច​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា (​ក​.​ប​.​ប​) បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ទប់ស្កាត់ និង​ប​ង្រា្ក​ប​ការ​លបលួច​នាំចូល ការផលិត ការចែក​ចាយ ម្ហូបអាហារ​ពុំមាន​សុវត្ថិភាព ដែល​ជនខិលខូច បាន​ក្លែងបន្លំ​ចរាចរណ៍​លក់​នៅលើ​ទីផ្សារ និង​ម្ហូបអាហារ​ដែល​ខូចគុណភាព​មាន​សារធាតុ​គីមី ហើយ​យើង​ក៏បាន​អប់រំ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី​សុវត្ថិភាព​ម្ហូបអាហារ ដូច្នេះហើយ​សូមអោយ បងប្អូន​អាជីវករ លក់​នៅតាម​បណ្តា​តូប​នានា មេត្តា​សហការ​ជាមួយ​សមត្ថកិច្ច និង​កុំ​គិតតែ​ផលចំណេញ​ជាធំ និង​សុំអោយ​ទាំងអស់គ្នា រួមគ្នា​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ និង​គោរព​បទដ្ឋាន​បច្ចេកទេស ក្នុងការ​ផ្គត់ផ្គង់​ម្ហូបអាហារ​លើ​ទីផ្សារ​។​

 

​សូមបញ្ជាក់ថា​៖ ក្នុង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​នាឱកាស​នោះ មន្ត្រី (​ក​.​ប​.​ប​)​ខេត្ត បានធ្វើ​តេស្ត​ឃី​ត ត្រួតពិនិត្យ​លើ​ចំណីអាហារ​សំខាន់ៗ​រួមមាន​៖ គ្រឿង​សមុទ្រ ពពុះសណ្តែក បាញ់​កាញ់ គុយទាវ ប្រហិត គ្រឿងទេស ជា​លទ្ធផល​អវិជ្ជមាន គឺ​មិនមាន​ផ្ទុក​សារធាតុ​គីមី​ធ្វើអោយប៉ះពាល់​សុខភាព​នោះទេ ប៉ុន្តែ​ត្រួតពិនិត្យ​រកឃើញ​មាន​គ្រឿងសំអាង និង​ឡេ​មួយចំនួន ដែល​ដាក់តាំង​លក់ មានការ​ផុតកំណត់​កាលបរិច្ឆេទ​ផងដែរ​៕​

មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ និង​ណែនាំ​ដល់​អាជីវករ នៅ​ផ្សារ​ប៉ា​ហ៊ី ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​
មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ និង​ណែនាំ​ដល់​អាជីវករ នៅ​ផ្សារ​ប៉ា​ហ៊ី ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​
មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ និង​ណែនាំ​ដល់​អាជីវករ នៅ​ផ្សារ​ប៉ា​ហ៊ី ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​
មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ និង​ណែនាំ​ដល់​អាជីវករ នៅ​ផ្សារ​ប៉ា​ហ៊ី ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​
មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ និង​ណែនាំ​ដល់​អាជីវករ នៅ​ផ្សារ​ប៉ា​ហ៊ី ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​
មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ និង​ណែនាំ​ដល់​អាជីវករ នៅ​ផ្សារ​ប៉ា​ហ៊ី ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​
មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ និង​ណែនាំ​ដល់​អាជីវករ នៅ​ផ្សារ​ប៉ា​ហ៊ី ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​
មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ និង​ណែនាំ​ដល់​អាជីវករ នៅ​ផ្សារ​ប៉ា​ហ៊ី ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​
មន្ត្រី (​ក​.​ប​.​ប​) ខេត្ត​ប៉ៃលិន បង្កើន​ការត្រួតពិនិត្យ​ម្ហូបអាហារ និង​ណែនាំ​ដល់​អាជីវករ នៅ​ផ្សារ​ប៉ា​ហ៊ី ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​

PLB Banner on article detail

អត្ថបទពេញនិយម