ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធក្នុងករណីរក្សាទុកថ្នាំញៀន

ថ្ងៃអាទិត្យ 17 មករា 2021, 20:37

ខេត្តបាត់ដំបង៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ រុំ មនោ  ភេទប្រុស អាយុ  ២៥ឆ្នាំ មានទីលំនៅភូមិសំរោងអូទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងមាន
 -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០១ថង់ ទម្ងន់ ០,៥០ក្រាម ទាំងសំបក សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-ម៉ូតូចំនួន០១គ្រឿង។

លោកអធិការបានបន្តថា ក្រោយធ្វើការឃាត់ខ្លួនយកមកសាកសួរ ឆ្លងតាមចំលើយសារភាពរបស់ជនសង្ស័យ ឈ្មោះ រុំ មនោ និងមានការអនុញ្ញាត ពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការ ដោយសហការជាមួយកម្លាំងអធិការដ្នាននគរបាលក្រុងបាត់ដំបង រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀតឈ្មោះ សិទ្ធិ ឯករាជ្យ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។

និងបានធ្វើការឆែកឆេរលំនៅដ្ឋាននឹងដកហូតវត្ថុតាងរួមមាន
- ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ចំនួន០៤ថង់ ទម្ងន់ ៥,១៨ក្រាមទាំងសំបក សង្ស័យមានសារធាតុញៀន
-ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ប្រាក់ខ្មែរចំនួន ១០ម៉ឺនរៀល
-ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន។

ជនសង្ស័យរួមនឹងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចកសាងសំណុំដើម្បីបញ្ជូនបន្តមកការិយាល័យជំនាញចាត់ការតាមនីតិវិធី។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធក្នុងករណីរក្សាទុកថ្នាំញៀន
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធក្នុងករណីរក្សាទុកថ្នាំញៀន
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធក្នុងករណីរក្សាទុកថ្នាំញៀន

PLB Banner on article detail

អត្ថបទពេញនិយម