តំណាងរាស្ត្រមណ្ឌលប៉ៃលិនដឹកនាំក្រុមការងារសំអាតលុបបំពេញជង្ហុក ដើម្បីសោភ័ណភាពទីក្រុង

ថ្ងៃអាទិត្យ 17 មករា 2021, 20:32

(ប៉ៃលិន)ដើម្បីឲ្យមានសោភ័ណភាពនិងភាពទាក់ទាញមានភាពស្រស់ស្អាតនៅតាមទីសាធារណ:ទូទាំងក្រុងប៉ៃលិនទើប នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នេះ
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងយុវជនស.ស.យ.កខេត្ត បានចុះពិនិត្យស្ថានភាពផ្លូវសំបុកមាន់ និងធ្វើការអ៊ុតប៉ះដោយកៅស៊ូនៅតាមផ្លូវមួយចំនួនក្នុងក្រុង ដើម្បីជួយម្រាលការគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលធ្វើដំណើរ។

ក្នុងពេលចុះបំពេញការងារនេះដែរឯកឧត្តមតំណាងរាស្រ្តក៍បានណែនាំដល់ក្រុមការងារក្រោមឱវាតត្រូវធ្វើអានាម័យបោសសំអាតនៅតាមកន្លែងធ្វើការនិងនៅជុំវិញជិតៗកន្លែងធ្វើការរបស់ខ្លួនពិសេសគឺនៅតាមទីសាធារណ:ត្រូវនាំគ្នាជួយថែទាំនិងសំអាតឲ្យមានភាពស្រសបំព្រងមើលទៅមានភាពទាក់ទាញគឺជាមុខមាត់ខេត្តយើងពេលភ្ញៀវមកកម្សាន្តគេកោតសរសើនិងចង់មកកម្សាន្តម្តងហើយម្តងទៀត៕

តំណាងរាស្ត្រមណ្ឌលប៉ៃលិនដឹកនាំក្រុមការងារសំអាតលុបបំពេញជង្ហុក  ដើម្បីសោភ័ណភាពទីក្រុង
តំណាងរាស្ត្រមណ្ឌលប៉ៃលិនដឹកនាំក្រុមការងារសំអាតលុបបំពេញជង្ហុក  ដើម្បីសោភ័ណភាពទីក្រុង
តំណាងរាស្ត្រមណ្ឌលប៉ៃលិនដឹកនាំក្រុមការងារសំអាតលុបបំពេញជង្ហុក  ដើម្បីសោភ័ណភាពទីក្រុង
តំណាងរាស្ត្រមណ្ឌលប៉ៃលិនដឹកនាំក្រុមការងារសំអាតលុបបំពេញជង្ហុក  ដើម្បីសោភ័ណភាពទីក្រុង

PLB Banner on article detail

អត្ថបទពេញនិយម