ឃាត់ខ្លួនជនសង្ស័យ០១នាក់ក្រោយកាប់ប្រហារប្អូនថ្លៃអោយរងរបួសធ្ងន់

ថ្ងៃពុធ 13 មករា 2021, 20:50

ខេត្តបាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សី បានចុះធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់។

 

លោក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សីបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៩និង០០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅចំណុចក្រុមទី០៤ ភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី  ខេត្តបាត់ដំបង។

 

ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ តិល ឌិន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពដោយយកកាំបិតកាចែតកាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ុន ប៊ុនរិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ដែល(ត្រូវជាប្អូនថ្លៃ) ចំកញ្ចឹងកខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។

 

លោកអធិការបានបញ្ជាក់បន្ថែមថា មុននឹងឈានដល់ការកាប់ប្រហារទៅលើប្អូនថ្លៃនេះ រយៈកន្លងគ្រួសារទាំងពីរមិនសូវត្រូវគ្នាទេ ដោយសារការប្រកាន់ខឹងរឿងកូនតូចៗឈ្លោះគ្នាហើយក៏មានការចងគំនុំគ្នាយូរហើយដែរ ទើបពេលនេះមានទំនាស់ពាក្យសម្តីបន្តិចបន្តួចក៏ឈានដល់យកកាំបិតកាប់យកតែម្តង។

 

ជនសង្ស័យក្រោយឃាត់ខ្លួនយកមកសាកសួរ រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី។

ឃាត់ខ្លួនជនសង្ស័យ០១នាក់ក្រោយកាប់ប្រហារប្អូនថ្លៃអោយរងរបួសធ្ងន់
ឃាត់ខ្លួនជនសង្ស័យ០១នាក់ក្រោយកាប់ប្រហារប្អូនថ្លៃអោយរងរបួសធ្ងន់

PLB Banner on article detail

អត្ថបទពេញនិយម